
ខេត្តព្រៃវែង៖ ក្មេងស្រី២នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីនាំគ្នាទៅរាវរកលៀស ហើយក៏រអិលជើងធ្លាក់ម្នាក់ ចូលរណ្ដៅជ្រៅលង់ទឹក ឃើញដូច្នេះម្នាក់ទៀត ចូលទៅជួយ បណ្ដាលឲ្យលង់ស្លាប់ ទាំង២នាក់ តែម្ដងទៅ។ ហេតុនេះ បានបង្កភាពភ្ញាក់ផ្អើល កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ កុម្ភៈ២០១៧ នៅចំណុចរណ្ដៅបៀ បឹងឡាំឡូង ស្ថិតនៅភូមិឡាំឡូង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ជនរងគ្រោះ មានគ្នា២នាក់ ៖ ទី១ឈ្មោះ ជួន វល័ក្ខ ភេទស្រី អាយុ ១៤ ឆ្នាំ និងឈ្មោះ ឈៀង គីមហួយ ភេទស្រីអាយុ១៤ឆ្នាំនាក់ទាំង២ រស់នៅភូមិឡាំឡូង ឃុំ ជ្រៃឃ្មុំ ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង។លោក ឡុង ប៊ុនធឿន អធិការស្រុកស៊ីធរកណ្ដាលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យ អ្នកទាំង២ស្លាប់បែបនេះ គឺនៅមុនពេលកើតហេតុ ក្មេងស្រីទាំងបាននាំគ្នា ទៅរាវរកលៀស នៅចំណុចខាងលើ ហើយឈ្មោះ ឈៀង គីមហួួយ បានធ្លាក់ចូល រណ្តៅបៀរជ្រៅពេលនោះឈ្មោះ ជួន វលក្ខ័ ឃើញក៏បានចុះទៅជួយ តែជួយមិនបាន បណ្តាលឲ្យលង់ ស្លាប់ទាំងពីរនាក់ ដោយមិនមាននណាដឹង។
លុះប្រហែលជាង២ម៉ោងក្រោយ ទើបក្រុមគ្រួសាបាត់កូន ក៏ដើររកទើបឃើញក៏នាំគ្នា ចុះរាវរកសពតែម្ដង ក្រោយមកសមត្ថកិច្ច បានពិនិត្យនិងប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖VD7news.com