
មណ្ឌលគិរី៖ប្រជាពលរដ្ឋជាច្រើននាក់រស់នៅភូមិ អូអាម ឃុំ ស្រែខ្ទុម ស្រុក កែវសីមា ខេត្តមណ្ឌលគិរី បាននាំគ្នា រិះគុណទៅលេី បុគ្គលិកមន្ទីរពេទ្យបង្អែក ក្រុងសែនមនោរម្យថា បុគ្គលិកមន្ទីរពេទ្យ មិនយកចិត្តទុកដាក់ ចំពោះអ្នកជំងឺក្រីក្រ ទៅសម្រាក់ព្យាបាលនៅទីនោះទេ ព្រមទាំងប្រើពាក្យសំដី គំរុះគំរេីយ ទៅលេីអ្នកជំងឺ ថែមទៀត។ការរិះគន់នេះបានកើតឡើងដោយសារមានគ្រួសារមួយឈ្មោះ វិ វី អាយុ ៥៣ឆ្នាំ និង ប្រពន្ធ ឈ្មោះ ជុំ តាន់ អាយុ ៥៤ឆ្នាំ ព្រមទាំង កូនស្រីម្នាក់ ឈ្មោះ ស្រី នី រស់នៅក្នុងភូមិ ឃុំខាងលើ បាននិយាយរៀបរាប់ទាំងទឹកភ្នែកថា នាពេលថ្មីៗនេះ ពួកគាត់បាននាំកូនស្រីរបស់គាត់ម្នាក់ឈ្មោះ វី ស្រីវាត់ អាយុ១៥ឆ្នាំ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រុងសែនមនោរម្យ កាលពីព្រឹកថ្ងៃទី ៣១ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៥នឹង០០នាទី ពេលទៅដល់ឃេីញមានបុគ្គលិក មន្ទីរពេទ្យបង្អែកម្នាក់ ប្រាប់ពួកគាត់ថា ពេលនេះខ្ញុំចប់ម៉ោងហេីយសុំចាំមន្តិចទៅដល់ម៉ោងគេម្តងហើយ។ពេលនោះពួកគាត់នៅចាំលុះដល់ម៉ោង ៨នឹង៣០នាទីព្រឹកថ្ងៃដដែលទេីបឃេីញ មានបុគ្គលិកពេទ្យ មកពិនិត្យមេីលជំងឺកូនស្រីរបស់គាត់ហេីយក៏បានចាក់ថ្នាំ ។
បន្ទាប់មក កូនស្រីរបស់គាត់ ក៏មានអាការះប្រកាច់យ៉ាងខ្លាំង ពួកគាត់ក៏បានទៅសួរពេទ្យខាងលេី លោក និយាយថា មិនអីនោះទេ តែបានប៉ុន្មានម៉ោងក្រោយមក ក៏ឃេីញពេទ្យ មកចាក់ថ្នាំទៀត លុះមកដល់ប្រមាណជាម៉ោង៣រសៀល មានបុគ្គលិកមន្ទីរពេទ្យ បង្អែកនោះបានមកប្រាក់ពួកគាត់ថាកូនស្រីនេះមានជំង្ងឺ រលាកស្រោមខួរក្បាល ទាល់តែបញ្ជូនទៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញទេីបបាន ។
បុគ្គលិកនោះក៏បាននិយាយទៀតថាលុះត្រាតែមានលុយចំនួន៦០ម៉ឺនរៀលទេីបឡានពេទ្យបញ្ជូនទៅបាន ហេីយពួកគាត់ក៏បានសួរទៅពេទ្យវិញថា ចុះលោកគ្រូពេទ្យថាជំង្ងឺស្រាលមិនអីទេតេីហេតុអ្វីបានពេលនេះ មកប្រាប់ពួកខ្ញុំយ៉ាងនេះទៅវិញ បុគ្គលិកពេទ្យនោះ ក៏បាននិយាយតបដោយគំរុះគំរេីយមកវិញថា បេីចេះជាងពេទ្យធ្វេីជាពេទ្យវិញទៅ ដោយសារពុំមានថវិកាគ្រប់គ្រាន់ពួកគាត់បានសុំត្រឹមតែចំនួន៤០ម៉ឺនរៀលបានទេ ហេីយពេទ្យនោះក៏ក្រវីក្បាលរួចហេីយដេីចេញទៅវិញបាត់។បន្ទាប់មកកូនស្រីរបស់គាត់ចេះតែប្រកាច់ ហេីយឃេីញមានពេទ្យមកបង្ខំឪពុកអ្នកជំងឺអោយផ្ដិតមេដៃ ហើយពេទ្យទាំងនោះបានចាក់ថ្នាំកូនស្រីគាត់ លុះមកដល់ម៉ោង ប្រមាណជា៨នឹង១៥នាទីព្រឹកថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៧ កូនស្រីរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ នៅមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ បន្ទាប់មក បុគ្គលិកពេទ្យទាំងនោះ មកប្រាប់អោយពួកគាត់យកសពកូនស្រីរបស់ពួកគាត់ទៅផ្ទះវិញទៅ។ពួកគាត់សង្គមយ៉ាងមុតមាំថាដំណឹងនេះ និងជ្រាបទៅដល់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អំពីទុក្ខលំបាក របស់ប្រជាពលរដ្ឋក្រីក្រ មានជំងឺត្រូវទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ដោយបុគ្គលិកពេទ្យមិនមានការយោគយល់ទៅលើអ្នកខ្វះខាត់ក្រីក្រ ទុកបណ្តែតបណ្តោយអោយ អ្នកជំងឺស្លាប់៕ដោយ៖រមនា

ផ្តល់សិទ្ធិដោយ៖VD7news.com