Sponsor

ខេត្តព្រៃវែង ៖ បុរសដែលជាចោរលួចម្នាក់ ត្រូវបានសមត្ថកិច្ចក្របួចជាប់ ក្រោយពីធ្វេីសកម្មភាព ទំលុះដំបូលផ្ទះប្រជាពលរដ្ឋ បំណងចូលលួច លុយចំណងដៃ តែចៃដន្យអាក្រក់ បាក់ដំបូលផ្ទះ ធ្លាក់មកក្រោម ត្រូវបានម្ចាស់ផ្ទះ ចាក់សោរជាប់ រួចរាយការណ៍ឲ្យសមត្ថកិច្ច ពទ័្ធចាប់ជាប់នឹងបំពាក់ខ្នោះដៃ ទាំងកណ្តាលយប់។

ហេតុការណ៍ខាងលើនេះ កេីតឡេីងកាលពីយប់ ថ្ងៃទី5ឈានចូលព្រឹក ថ្ងៃទី6ខែ02ឆ្នាំ2017 វេលាម៉ោង12នឹង58នាទី នៅចំណុចម្ចាស់ផ្ទះ ឈ្មោះធួន ឃី ភេទប្រុស អាយុ45ឆ្នាំ ស្ថិតក្នុង ភូមិនឹងឃំុព្រៃព្នៅ ស្រុកពារាំងខេត្រ ព្រៃវែង។ ពាក់ពន្ធ័ករណីខាងលេីនេះ ដែរលោកសុឹម កុសល់ អធិការនគបាលស្រុកពារាំង បានឲ្យអ្នកយកពត័មានយេីងដឹងថា: ជនសង្សយ័ ដែលជាចោរលួចគាស់ដំបូលផ្ទះ ឈ្មោះ ហុី វារី ភេទប្រុស អាយុ24ឆ្នាំ រស់នៅភូមិឃំុកេីតហេតុខាងលេី ហេីយលោកបានបន្តទៀតថា នៅមុនពេលកេីតហេតុ គឺជនសង្សយ័ បានទៅគាស់ដំបូលផ្ទះ របស់ជនរងគ្រោះ ដោយឡេីងតាមរបង ខណៈពេលដែលម្ចាស់ផ្ទះ នឹងក្រុមគ្រួសារ បងប្អូនកំពុងហូបចុកជំុគ្នា នៅខាងមុខផ្ទះ ។

ដោយសំណាងអាក្រក់របស់លោកចោរ នៅពេលដែលគាស់ដំបូលផ្ទះរួចហេីយនោះ ស្រាប់តែបាក់ដំបូល ធ្លាក់មកក្រោម លឺសូរប្រាវ ពេលនោះម្ចាស់ផ្ទះ នឹងបងប្អូនបាននាំគ្នាទៅមេីល ក៏ឃេីញជនសង្សយ័ប ខាងលេី ន្ទាប់មកពួកគាត់ បានចាក់សោរពីខាងក្រៅ រួចរាយការណ៍ឲសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលឃំុព្រៃព្នៅ ហេីយសមត្ថកិច្ច បានចុះទៅឡោមពទ័្ធ ចាប់វ៉ៃខ្នោះបានភ្លាមៗ។

ក្រោយពេលឃាត់ខ្លួន ជនសង្សយ័ បានសារភាពថា ខ្លួនពិតជាបានគាស់ដំបូលផ្ទះ ជនរងគ្រោះពិតមែន គឺក្នុងបំណងចូលលួចលុយ ចំណងដៃការកូន របស់ម្ចាស់ផ្ទះ ។ជនសង្សយ័ ត្រូវបានសមត្ថកិច្ច កសាងសំណំុរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិត្តិវិធីនៃច្បាប់ ៕ ដោយ ឆវ័ន្ន

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor