ក្មេងស្រីកម្សត់វ័យ១៤ឆ្នាំ ឈ្មោះ លន់ ផាលិកា ដែលកើតមហារីកលើស្មានោះ បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ជូនទៅស្រុកកំណើតវិញ នៅភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
នេះបើយោងតាមហ្វេសប៊ុកក្មេងស្រីរូបនេះ ដែលត្រូវបានក្រុមគ្រួសារបានបង្ហោះព័ត៌មានជូនដល់មិត្តអ្នកលេងក្នុងសង្គម ពិសេសសប្បុរសជនដែលបានជួយដល់ប្អូនស្រីពីមុនមក។ ហ្វេសប៊ុកដដែលបានបញ្ជាក់យ៉ាងដូច្នេះថា៖
"នាងខ្ញុំជាក្រុមគ្រួសាររបស់ ប្អូនស្រី លន់ ផាលិកា ដែលកើតជំងឺមហារីកលើស្មា ថ្ងៃនេះដែរពួកខ្ញុំសូមជំរាបជូនបងប្អូនខ្មែរទាំងអស់អោយបានជ្រាបថាប្អូនបានលាចាកលោកចោលពួកយើងហើយកាលពីព្រឹកមិញម៉ោង ៨ព្រឹក នៅឯស្រុកកំណើត ដូចបានជម្រាបពួកខ្ញុំ សូមជម្រាបដល់បងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលមានចិត្តសប្បុរសចង់ជួយរំលែកទុក្ខដល់ក្រុមគ្រួសារខ្ញុំអាចទាក់ទងមកតាមលេខ 081505771, 070 739 198។
នេះជាសារចុងក្រោយដែលពួកខ្ញុំធ្វើដើម្បីសុំក្ដីមេត្តាដើម្បីយកមកធ្វើបុណ្យឧទ្ទិសកុសលជូនប្អូនស្រីកម្សត់របស់ខ្ញុំដែលទើបតែមានអាយុ ១៤ឆ្នាំនេះផង ពិធីបុណ្យសពធ្វើឡើងនៅភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើខេត្តកំពង់ចាម សូមបងប្អូនខ្មែរទាំងអស់មេត្តាជួយបន្តនៅព័ត៌មាននេះផង ខ្ញុំជាគ្រួសារអរគុណជាខ្លាំរាល់ការជួយដល់ពួកយើង"។

ផ្តល់សិទ្ធិដោយ៖KQUBE