Sponsor

ប្រពៃណី ទំនៀមទម្លាប់​ និង​វប្បធម៌​ជាតិ​ គឺ​ជា​បេះដូង​របស់​ប្រទេស​ទាំង​មូល ព្រោះ​វា​បង្ហាញ​នូវ​អត្តសញ្ញាណ​ជាតិ​សាសន៍​របស់​ខ្លួន​ សម្រាប់​សម្គាល់​​ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ទៀត​ ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិភពលោក​នេះ។

កម្ពុជា​ជា​ប្រទេស​មួយ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ ដែល​​មាន​វប្បធម៌​ល្អ​វិចិត្រ ប៉ុន្តែ​យុវជន​បច្ចុប្បន្ន​ ហាក់​កំពុង​យក​វប្បធម៌​ខ្លួន​ឯង​មក​លេង​សើច​តាម​គំនិត​រាក់កំភែល​របស់​ខ្លួន ដោយ​ភ្លេច​គិត​ថា​អ្វី​ល្អ​ អ្វី​អាក្រក់​។ ​ជាក់​ស្ដែង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក៏បាន​រិះគន់​យ៉ាង​ចាស់​ដៃ​នៅ​រូបថត​មួយ​សន្លឹក​របស់​កូន​កំលោះ​ក្រមុំ​មួយ​គូ ដែល​ពួក​គេ​ថត​រូប​ដាំ​ក្បាល​ចុះ​ក្រោម​ ខណៈ​ខ្លួន​កំពុង​គ្រង់​នៅ​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ។

ធ្វើ​បែប​នេះ​មិន​ដឹង​ថា​ អ្នក​ទាំង​ពីរ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​ទេ ប៉ុន្តែ​មតិ​ទូទៅ​ហាក់​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​បែប​នេះ​ឡើយ​ ហើយ​វា​ក៏​មិន​សក្ដិសម​ទាល់​តែ​សោះ​ ថ្ងៃ​សិរី​សួស្ដី​ទាំង​មូល​ បែរ​យក​សំលៀក​បំពាក់​ប្រពៃណី​មក​លេង​សើច​ទៅ​វិញ​។​ អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ​បាន​លើក​ឡើង​ថា ​សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​សំខាន់​ជាង​គេ​ គឺ​មនុស្ស​ខ្មែរ ដែល​ជា​អ្នក​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ​របស់​ខ្លួន​ឱ្យ​គង់វង្ស ​ឋិតថេរចីរកាល​តទៅ​។ ​ផ្ទុយ​ទៅ​វិញ​បើ​មនុស្ស​ខ្មែរ ​មិន​ចេះ​ថែ​រក្សា និង​ស្រឡាញ់​វប្បធម៌​ជាតិ​ខ្លួន​ទេ ​នោះ​វប្បធម៌​នឹង​រលាយ​បាត់ ហើយ​ជាតិ​ខ្មែរ ​នឹង​បាត់​បង់​អត្ថិភាព​របស់​ខ្លួន​។

​ ឈប់​បាន ​ឈប់​ទៅ​! ​។ល។ សូម​បញ្ជាក់​ថា ​ប្រពៃណី គឺ​ជា​បន្ទាត់​កណ្ដាល​មួយ សម្រាប់​ញ៉ាំង​មនុស្ស​ជាតិ​ ដើម្បី​ឲ្យ​ឆ្ពោះ​ទៅ​រក​សេចក្ដី​ថ្លៃថ្នូរ ទាំង​បុគ្គល​ផ្ទាល់ ​និង​សង្គម​ជាតិ​ទាំង​មូល ដូច្នេះ​យុវជន​ខ្មែរ​គ្រប់​រូប​ ត្រូវ​មាន​វិចារណៈ​ញាណ​ខ្ពស់​ ក្នុង​ការ​ពិចារណា​ទង្វើ​របស់​ខ្លួន​ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ នាំ​ឲ្យ​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម​ ក៏​ដូច​ជា​ខ្លួន​ឯង​ផ្ទាល់៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor