Sponsor

សិល្បៈ ៖ ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ ស្រឡាញ់​យុវវ័យ​ភាគ​ច្រើន​តែង​​យល់​ថា ​ជា​ថ្ងៃ​ពិសេស​សម្រាប់​ដៃគូ​ស្នេហា​ហើយ​ការ​យល់​ឃើញ​បែប​នេះ​មាន​មហាជន​ជា​ច្រើន​ តែង​ផ្ដាំផ្ញើ​យុវវ័យ​គួរ​កុំ​ធ្វើ​អ្វី​ប្រាស់​ចាក​ប្រពៃណី​។ យ៉ាងណាមិញ​កំពូល​តារា​ច្រៀង​ សាន់ដេ​ សុខ ពិសី​ ក៏​បាន​ប្រាប់​ថា​ សូម​យុវតី​គ្រប់​កុំ​គិត​ថា​ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ត្រូវ​លះបង់​ខ្លួន​ប្រាណ​ទៅ​ឲ្យ​គូស្នេហ៍​ និង​កុំ​ចាញ់បោក​ការ​លួងលោម​របស់​សង្សារ ហើយ​ត្រូវ​ចងចាំ​ថា ​ស្នេហា​ពិត​យើង​ត្រូវ​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ និង​ចូល​ដល់​ចាស់​ទុំ។​

​សុខ ពិសី ​បន្ត​ថា​ ថ្ងៃ​១៤ ​កុម្ភៈ ​មិនមែន​សំដៅ​ទៅ​លើ​ពាក្យ​ថា​ បុណ្យ​សង្សារ​ទេ​ គឺ​បុណ្យ​សេចក្តី ​ស្រឡាញ់ ​ហើយ​ការ​ស្រឡាញ់​ក៏​មិនមែន​សំដៅ​ទៅ​លើ​តែ​គូស្នេហ៍​ដែរ​​ គឺ​មាន​ទាំង​មិត្តភ័ក្ដិ​ បងប្អូន ​ម៉ាក់​ប៉ា ​យាយ​តា​ និង​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ទាំង​អស់ ​ដូច្នេះ​ហើយ​សូម​យុវវ័យ​គ្រប់​រូប​កុំ​យល់​ច្រឡំ​ថា ​ថ្ងៃ​នេះ​ជា​ថ្ងៃ​សំខាន់​សម្រាប់​តែ​គូ​ស្នេហ៍​។

តារា​រូប​នេះ​បន្ត​ថា​ ក្នុង​នាម​ជា​យុវវ័យ​យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ដើរ​លើ​ផ្លូវ​ខុស​ប្រពៃណី ​តាម​ការ​លួងលោម​ពី​គូស្នេហ៍​ឡើយ​ ព្រោះ​ភាព​បរិសុទ្ធ​សំខាន់​ណាស់​សម្រាប់​នារី​គ្រប់​រូប​។ កញ្ញា​បញ្ជាក់​ទៀត​ថា ​ការ​ស្រឡាញ់​ពិត​ គឺ​មិនមែន​ជា​ការ​លួងលោម​ ឬ​ជា​ការ​លះបង់​ភាព​បរិសុទ្ធ​របស់​ខ្លួន​ជូន​ទៅ​សង្សារ​ទេ​ គឺ​ស្នេហា​ពិត​ជា​ការ​ស្រឡាញ់​ផ្ដល់​តម្លៃ​ គោរព​សិទ្ធ​គ្នា​ ត្រូវ​ចូល​ស្គី​ដណ្ដឹង​ដល់​ចាស់​ទុំ​តាម​ប្រពៃណី​ទើប​គេ​ហៅថា​ ស្នេហា​ស្មោះ​៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor