Sponsor

ឧកញ៉ា​ចិត្តសប្បុរស​ ស្រី ​ចាន់​ថន មាន​បំណង​ចង់​ជួយ​ដល់​ស្រ្តី​មេ​ម៉ាយ​ទុរគត​ ដែល​ទ្រហោ​យំ​​ដង្ហោយ​ហៅ សុំ​ជំនួយ​ក្រោយ​ ផ្ទះ​របស់​ខ្លួន​ត្រូវ​អគ្គិភ័យ​​បាន​លេប​ត្របាក់​សល់​តែ​ខោអាវ​មួយ​សម្រាប់​ជាប់​នឹង​ខ្លួន​​ប៉ុណ្ណោះ​នោះ​ទាក់ទង​មក​កាន់​លេខ​ លោក​ឧកញ៉ា​ផ្ទាល់​ ០៨៦ ​៦១៦ ​៦១៦​​។ 

ដូច្នេះ​ប្រសិន​ជា​បងប្អូន​ មិត្ត​អ្នក​អាន​ បាន​ស្គាល់​ស្ត្រី​រង​គ្រោះ​នៅ​ខេត្ត​ព្រះវិហារ​ខាងលើ​​​​​  សូមជួយប្រាប់និងផ្តល់ដំណឹងនេះដល់គាត់ផង។ សូម​បញ្ជាក់​ថា​ ស្ត្រី​មេម៉ាយ​ម្នាក់​ខាងលើ​មាន​​ ​ឈ្មោះ ម៉ង​ វ៉ន​ ភេទ​ស្រី ​អាយុ​៥​០​ឆ្នាំ ​រស់​នៅ​ភូមិ​​ធម្មជាតិ ​​ឃុំ​ស្រអែម​ ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ​ ត្រូវ​បាន​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​​​ទំហំ​៦×​៧​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​​គ្មាន​សល់​​ កាល​ពី​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ម្សិលមិញ៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor