Sponsor

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញ​នេះ ពាក់ព័ន្ធ​ករណី ឆបោក តាមរយៈ​ការលក់​សំបុត្រ យន្តហោះ​ក្លែងក្លាយ ទៅ​ឲ្យ​អតិថិជន​រាប់រយ​អ្នក។

ជនសង្ស័យ​ឈ្មោះ រស់ សុ​ភី​រ័ត្ន ហៅ​ស្រី រ័ត្ន ជា​ម្ចាស់​ក្រុមហ៊ុន ស្រី រ័ត្ន អន្តរជាតិ​ទេសចរណ៍  ដែលមាន​ពីរ​ទីតាំង ទីតាំង​ទី១ ស្ថិតនៅ​អគារ​លេខ៦២-៦៤E០ ផ្លូវ​មុនី​វង្ស សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ ​ទី​តាំងទី២ ស្ថិតនៅ​ផ្ទះ​លេខ១១៧E0 ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មិត្តភាព ខណ្ឌ៧មករា រាជធានី​ភ្នំពេញ បាន​បើក​ដំណើរការ​ជា​យូរ​ឆ្នាំ​មកហើយ តែ​នៅក្នុង​អំឡុង​ឆ្នាំ២០១៦-២០១៧ ក្រុមហ៊ុន​របស់ខ្លួន​បាន​ជួប​បញ្ហា ដោយ​បុគ្គលិក​លួច​លក់​សំបុត្រ​យន្តហោះ​ក្លែងក្លាយ ដល់​អតិថិជន ហើយ​សំបុត្រ​យន្តហោះ​នោះ ធ្វើដំណើរ​មិនបាន អតិថិជន​ក៏​មក​ទាមទារ​យកប្រាក់​វិញ ។

ក្នុងនោះ​អតិថិជន​ខ្លះ​បាន​ដោះស្រាយ​រួចហើយ និង​ខ្លះទៀត​មិនទាន់បាន​ដោះស្រាយ ទើប​នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវេលា​ម៉ោង២០:៣០នាទី​យប់ រូប​ខ្លួន​ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់​តែម្តង ។ គួរ​បញ្ជាក់ថា ជនរងគ្រោះ ដែល​រង​នៅ​អំពើរ​បោកប្រាស់​នេះ មាន​រហូតដល់ ៩២នាក់ ដែល​ខាតបង់​ប្រាក់​សរុប​ចំនួន ២៤,៧៩២៣ ដុល្លា។

បើទោះបីជា​ជនសង្ស័យ ពុំ​ព្រម​សារភាពថា អំពើរ​បោកប្រាស់​នេះ ជា​ទង្វើរ​របស់ខ្លួន​ក៏ដោយ ក៏​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅតែ​មិន​ឲ្យ​ជនសង្ស័យ​គេច​ផុតពី​សំណាញ់​ច្បាប់​បាន​ដែល ។ ក្រោយពេល​ជនសង្ស័យ​បញ្ជូន​ដល់​តុលាការ​ប្រជាពលរដ្ឋ​រាប់សិប​អ្នក បាន​តាម​ទៅ​មើល​ដល់​តុលាការ និង​សំដែង​ការ​សាទរ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ៕ ដោយ កូន​នាគ​ខ្មៅ

ផ្តល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor