រាជធានីភ្នំពេញ៖ នៅថ្ងៃទិវានៃក្តីស្រឡាញ់ ឬ១៤ កុម្ភៈឆ្នាំ២០១៧នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានចំនួន៤ ចំណុច ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្ដីស្រលាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទៅ។ វិធានទាំងនោះរួមមាន៖
១.ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុសអំពីអត្ថន័យនៃទិវាបុណ្យនៃក្ដីស្រលាញ់ (Valentine's Day)។
២.ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឱ្យម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។
៣-ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព ''មិត្តអប់រំមិត្ត''។
៤-ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អាណាព្យាបាលសិស្ស សហគមន៍ ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្សបានទាន់ពេលវេលា។
ផ្តល់សិទ្ធិដោយ៖KQUBE