រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ យុវតីម្នាក់បានចេញមុខតតាំងជាមួយក្រុមកម្មករ កម្មការិនី រោងចក្រ ជុងហ្វៃ ដែលបានចេញមកបិតផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលធ្វើឲ្យមានកក់ស្ទះយ៉ាងខ្លាំងចាប់ពីសាលាខេត្តកណ្តាលរហូតជិតដល់ស្ពានអាកាសក្បាលថ្នល់។
ក្នុងវីដេអូនោះ យុវតីខាងលើបានលើកឡើងថា ការតវ៉ារបស់ក្រុមកម្មករប្រមាណជិត១០០នាក់នោះ មានយល់អារម្មណ៍អ្នកធ្វើដំណើរទៅធ្វើការដូចគ្នាទេ ហើយបិតផ្លូវមួយព្រឹកនេះ បើក្រុមហ៊ុនកាត់ប្រាក់ឈ្នួលរបស់គេ តើនរណាជាអ្នកទទួលខុសត្រូវ? បើប្រាក់ខែរូបគេស្មើតែតិចជាងកម្មកររោងចក្រផងនោះ តើមានយល់អារម្មណ៍គេទេ? គិតតែផលប្រយោជន៍ខ្លួនឯងបិតផ្លូវសាធារណៈ។
ផ្តល់សិទ្ធិដោយ៖KQUBE