Sponsor
មនុស្ស​ជាង​មួយ​ពាន់​នាក់​ បណ្ដែត​ខ្លួន​លើ​ទឹក​បំបែក​កំណត់ត្រា​ពិភពលោក​

មនុស្ស​ជិត​ពីរ​ពាន់​នាក់​ បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ ដោយ​បណ្ដែត​ខ្លួន​នៅ​លើ​ទឹក​ក្នុង​បឹង​ទឹក​ប្រៃ​មួយ​កន្លែង​ ក្នុង​ប្រទេស​ អាហ្សង់ទីន ​ដោយ​បណ្ដែត​ខ្លួន​កាន់​ដៃ​គ្នា​ជា​ខ្សែ​ នៅ​លើ​ទឹក​បឹង​ Epecuen​ នៅ​ភាគ​អាគ្នេយ៍​ខេត្ត​ Buenos Aires ។​

ការ​សម្ដែង​នេះ​ចូល​រួម​ដោយ​មនុស្ស​ ១៩១៤​ នាក់​ បាន​បំបែក​កំណត់ត្រា​របស់​មនុស្ស​មួយ​ក្រុម​ដែល​កាន់​ដៃ​គ្នា​បណ្ដែត​ខ្លួន​នៅ​លើ​ទឹក​ ក្នុង​បឹង​ Sun Moon ​នៅ​លើ​កោះ​តៃវ៉ាន់​ ចូល​រួម​ដោយ​មនុស្ស ​៦៣៤​ នាក់​ ក្នុង​ឆ្នាំ ​២០១៤​ ដោយ​មាន​ឧបករណ៍​បណ្ដែត​សម្រាប់​ជួយ ។ ​ទោះ​យ៉ាង​ណា ​អ្នក​ចូល​រួម​ក្នុង​កម្ម​វិធី​នៅ​ អាហ្សង់ទីន ​ពុំ​មាន​ឧបករណ៍​បណ្ដែត​ទឹក​ជា​ជំនួយ​ឡើយ ​ដោយ​សារ​បឹង​ Epecuen​ មាន​ទឹក​ប្រៃ​ជាង​ទឹក​សមុទ្រ​ ១០​ ដង​ ធ្វើ​ឲ្យ​មនុស្ស​ងាយ​ក្នុង​ការ​បណ្ដែត​ខ្លួន​ ធ្វើ​ឡើង​ក្នុង​ពិធី​ទេសចរ​របស់​ប្រជាជន​ក្នុង​តំបន់ ។

មនុស្ស​ជាង​មួយ​ពាន់​នាក់​ បណ្ដែត​ខ្លួន​លើ​ទឹក​បំបែក​កំណត់ត្រា​ពិភពលោក​

​ ពិធី​នោះ​ ចូល​រួម​ទស្សនា​ដោយ​អ្នកទេសចរ​ដ៏​ច្រើន​ ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​បឹង​ Epecuen​ ដើម្បី​មើល​ថ្ងៃ​លិច​នៅ​លើ​ផ្ទៃ​ទឹក​បឹង ​ជា​ទីតាំង​ទេសចរ​ស្ថិតនៅ​ក្បែរ​មាត់​សមុទ្រ​ និង​ជា​ទី​ប្រជុំ​ជន​មាន​ប្រជាប្រិយ​បំផុត​ក្នុង​ប្រទេស​ អាហ្សង់ទីន ។​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor