
ខេត្តកំពត៖ ឃាត់ខ្លួនមនុស្សប្រុសស្រីករណីផ្សេងគ្នា ទី១-នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ២០:៣០នាទី កម្លាំងជំនាញ បានបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ជា វិបុល ភេទស្រី អាយុ ២៨ឆ្នាំ និងដកហូតបានថ្នាំញៀនចំនួន ០១កញ្ចប់តូច ។ បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ទី២-ស្រុកជុំគីរី ៖ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ៩:០០នាទី កម្លាំងជំនាញអធិការស្រុកជុំគីរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជម្ពូរវ័ន្ត បានកោះហៅមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មកអប់រំ និងចុះកិច្ចសន្យា បានចំនួន ០១នាក់ ឈ្មោះ ចំរើន ពេជ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិថ្មី ឃុំជម្ពូរវ័ន្ត ស្រុកជុំគីរី ។ បច្ចុប្បន្នមុខសញ្ញាបានយល់ព្រមធ្វើកិច្ចសន្យាដើម្បីកែខ្លួន៕
ដោយ៖ (ហង្ស សុភាព)
ផ្តល់សិទ្ធិដោយ៖VD7News.com