
ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង៤និង៤៥នាទីថ្ងៃទី៣ កុម្ភ: ឆ្នាំ២០១៧នេះ ស្ថិតនៅ ភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដោយមានសត្វគោអ្នកស្រុកយ៉ាងហោចណាស់ចំនួន០៥ក្បាល បានងាប់និងរបួសដោយសារតែ ក្រុមហ៊ុនចំការអំពៅរបស់ជនជាតិវៀតណាម ម្នាក់ឈ្មោះលោក ជឿ បានយករថយន្តចាប់អំពៅមកចាប់សត្វគោបោកសំលាប់យ៉ាងព្រៃផ្សៃបំផុត។
ដែលមានម្ចាស់៖ ទី១-ឈ្មោះ ជា សាត ភេទស្រី អាយុ ៥៧ឆ្នាំ បានងាប់សត្វគោ ១ ក្បាលរបួស១ក្បាល ។ ម្ចាស់ទី២-ឈ្មោះ សែម មឺន ភេទស្រីអាយុ ៥៦ ឆ្នាំបានងាប់សត្វគោ១ក្បាល របួស១ក្បាក។ ទី៣-ម្ចាស់ឈ្មោះ អួក ណាង ភេទស្រីអាយុ ៣៥ ឆ្នាំបានងាប់សត្វគោ១ក្បាល។ ម្ចាស់ខាងលើទាំង៣នាក់នេះពួកគាត់រស់នៅភូមិឃុំកើតហេតុខាងលើ ។

បើយោងតាមសំដី ម្ចាស់សត្វគោដែរត្រូវបានខាងក្រុមហ៊ុន ចាប់បោកសំលាប់នេះពួកគាត់បាននិយាយប្រាប់នាក់សារព័ត៍មានយើងនៅព្រឹកវេលាម៉ោង ១០និង៣០នាទីថ្ងៃទី៣ខែកុម្ភះឆ្នាំ២០១៧ដោយដឹងថា ករណីក្រុមហ៊ុនវៀតណាមខាងលើបានសំលាប់សត្វគោរបស់ពួកគាត់នេះមិនមែនជាលើកទីមួយទេ កាលពីកន្លងទៅក្រុមហ៊ុនវៀតណាមខាងលើ ធ្លាប់បានដេញចាប់សត្វគោនាក់ស្រុកយកលុយ ជាញឹកញប់ អោយតែចូលសត្វគោទាំងនេះចូលក្នុងចំការពៅរបស់ខ្លួន ។
បញ្ហាខាងលើនេះសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ជឿ ដែរជាម្ចាស់ក្រុមហ៊ុនចំការអំពៅ បង្កអំពើព្រៃផ្សៃមកលើសត្វពាហនៈរបស់ពលរដ្ឋខ្មែរ ខណៈខ្លួនឯងមកជ្រកកោនលើទឹកដីខ្មែរនេះនៅឡើយទេ ព្រោះខាងក្រុមហ៊ុនបានបិតផ្លូវ មិនអោយអ្នកណាចូលទាំងអស់ ពេលដែលមានរឿង៕
ផ្តល់សិទ្ធិដោយ៖VD7News.com