
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី៥កុម្ភ:២០១៧ នៅចំណុច បន្ទប់ជួល ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម០៣នាក់៖
ទី១-ឈ្មោះ ដាំង យ៉ាំងឌឹក ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករ (ឃាត់ខ្លួន)។ទី២-ឈ្មោះ ឡេ ធីង៉ុកមី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ នារីបម្រើផ្លូវភេទ(ឃាត់ខ្លួន)។ទី៣-ឈ្មោះ ង្វៀង យ៉ាំងប៊ឺ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ទិញអេតចាយ (ឃាត់ខ្លួន)។
ដកហូតបានវត្ថុតាងរួមមាន៖ទី១-ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក Ice)០៥កញ្ចប់តូច ។ទី២-ថ្នាំញៀន WY គ្រាប់ពណ៌បៃតង ០១គ្រាប់។ទី៣-ទូរស័ព្ទ ០៣គ្រឿង ។ទី៤-ឧបករណ៍កែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ទី៥-ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង ។ទី៦-កាបូបដៃ០២ និងមួកកាតិប០១។ទី៧-កូនកន្ត្រៃ០១ និងទុយោ០១ថង់។ទី៨-បារីលាយជាមួយកញ្ឆា០១ដើម ។
ប្រភពពីនគរបាលបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ សមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានចល័តល្បាតក្នុងភូមិសាស្ដ្រ បានទទួលព័ត៌មានថា៖ មានការលក់ និងចែកចាយគ្រឿងយ៉ាងសកម្មនៅចំណុចបន្ទប់ផ្ទះជួលរបស់ឈ្មោះ ស៊ សុវណ្ណ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ សមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ចុះស្រាវជ្រាវដល់ចំណុចកើតហេតុខាងលើ បានជួបមុខសញ្ញាសង្ស័យ០៣នាក់ ១-ឈ្មោះ ដាំង យ៉ាំងឌឹក ភេទប្រុស ២-ឈ្មោះ ឡេ ធីង៉ុកមី ភេទស្រី ៣-ឈ្មោះ ង្វៀង យ៉ាំងប៊ឺ ភេទប្រុស កំពុងសម្ងំនៅក្នុងបន្ទប់ជួលនោះ ត្រួតពិនិត្យរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ០៤កញ្ចប់តូចនៅក្នុងមួកកាតិប ០១កញ្ចប់តូចទៀត នៅជាប់ខ្លួន ង្វៀង យ៉ាំងប៊ឺ និងថ្នាំញៀន WY ០១គ្រាប់ នៅក្នុងកាបូបដៃ រួមជាមួយឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕


ផ្តល់សិទ្ធិដោយ៖VD7news.com