
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃទី៥កុម្ភ:២០១៧នេះ នៅចំណុចភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ ដោយមានជនសង្ស័យ០២នាក់ (ឃាត់ខ្លួន)៖ទី១-ឈ្មោះឡុង ហៀង ភេទស្រី អាយុ៦៧ឆ្នាំរស់នៅភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ លក់ថ្នាំញៀន ។ទី២-ឈ្មោះឃឿន សុខគា ភេទប្រុស អាយុ២៤ឆ្នាំ រស់ភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃស្រុកកណ្តាលស្ទឹង ខេត្កកណ្តាល មុខរបរ លក់ថ្នាំញៀន។ អ្នកទាំង០២ត្រូវជាម្តាយ និងកូនបង្កើត។
ដោយដកហូតបាន វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន២១កញ្ចប់ (ធំ០៣កញ្ចប់,ធុនកណ្ដាល០១,តូច១៧កញ្ចប់)។សម្ភារៈសម្រាប់វេចខ្ចប់ដើម្បីជួញដូរ និងប្រើប្រាស់មួយចំនួន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ធិការរងនគរបាលស្រុកកណ្តាលស្ទឹងបានដឹកនាំកម្លាំងជំនាញសហការជាមួយប៉ុស្ដិ៍ និងអាជ្ញាធរមូលដ្ឋានភូមិឃុំចុះបង្រ្កាបទីតាំងជួញដូរថ្នាំញៀនមួយកន្លែងនៅចំណុចភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង សមត្ថកិច្ចបានធ្វើការឆែកឆេរនៅលើខ្លួនជនសង្ស័យឈ្មោះឡុង ហៀងរកឃើញថ្នាំញៀន០៣កញ្ចប់តូចដែលកូនស្រីបង្កើតរបស់ជនសង្ស័យឈ្មោះឃឿន ស្រីមុំ ភេទស្រីអាយុ៣៤ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុបានទិញថ្នាំញៀនពីភ្នំពេញយកមកឲ្យជនសង្ស័យទាំង០២នាក់ម្ដាយ និងប្អូនប្រុសបង្កើតលក់បន្ត។បានឆែកឆេរផ្ទះជនសង្ស័យ និងផ្ទះកូនរបស់ជនសង្ស័យ ឃឿន ស្រីមុំ ។ ជាលទ្ធផលរកឃើញថ្នាំញៀន ១៨កញ្ចប់ (ធំ០៣កញ្ចប់, ធុនកណ្តាល០១, តូច១៤កញ្ចប់ និងថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់មួយចំនួនថែមទៀត) ។
ជនសង្ស័យទាំង០២នាក់ម្តាយ និងកូន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕



ផ្តល់សិទ្ធិដោយ៖VD7News.com