
ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានចាត់អោយ លោកអនុសេនីយ៍ទោ វ៉ន វាសនា ដឹកនាំកម្លាំងនគរបាលអន្តរាគមន៍ ចុះធ្វើការបង្ក្រាបភ្លាមៗ នៅកន្លែងកើតហេតុ ករណីមានជនមួយក្រុម បានផឹកស្រាស្រវឹង ហើយយកដំថ្ម គប់លើរថយន្ត តាមដងផ្លូវជាតិលេខ ៥៧ ត្រង់ចំណុចស្ពានតារាប ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានចំនួន ៤នាក់។
ជនទាំងនោះទី១.ឈ្មោះ សុខ វិន អាយុ ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី២.ឈ្មោះ សៅ ពុទ្ធារ៉ា អាយុ ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ទី៣.ឈ្មោះ ប៉ុច ឡៃកុង អាយុ ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី៤.ឈ្មោះ ឃុត ប្រុស ហៅឡិក អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕

ផ្តល់សិទ្ធិដោយ៖ VD7News.com