Sponsor

នៅ​ព្រឹក​ថ្ងៃ​​​ទី​០៩​ កុម្ភៈ​នេះ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ឯកឧត្តម​ ខៀវ កាញារឹទ្ធ​ ​​បាន​​ដាក់​សំណួរ​ធ្វើ​​តេស្ត​ការ​អនុវត្ត​មួយ​​ដល់​​​​នគរបាល​ចរាចរណ៍​ទាក់ទិន​នឹង​ស្លាក​លេខ​ ​Press ឬ​សារព័ត៌មាន​ ដែល​បុគ្គលិក​មួយ​ចំនួន​បាន​ក្លែងបន្លំ​ធ្វើ​យក​មក​ប្រើប្រាស់​ដែល​ផ្ទុយ​ពី​ច្បាប់​កំណត់​​​​។

តាម​រយៈ​ហ្វេសប៊ុក​​​​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នេះ​ ឯកឧត្តម​បាន​សរសេរ​ថា​ "ហេតុ​អី​នគរបាល​ចរាចរណ៍​មើល​មិន​ឃើញ​? ​នេះ​មិនមែន​ជា​ទោស​ពិន័យ​ទេ​ តែ​ជា​ទោស​គុក ​(ក្លែង​បន្លំ​លិខិត​សាធារណៈ​)”

ស្រប​ជាមួយ​នឹង​សំណេរ​អម​រូប​ថត​ម៉ូតូ​ដ៏​កញ្ចាស់​មួយ​ ដែល​ឯកឧត្ដម​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​​នោះ​ ក៏​មាន​មិត្ត​អ្នកលេង​មួយ​ចំនួន​បាន​ចូល​ Comment ​​ឆ្លើយ​តប​ថា ​នៅ​មាន​ច្រើន​ទៀត​​​ ហើយ​មិត្ត​​ខ្លះ​ទៀត​​លើក​ឡើង​ដែរ​ថា​ បើ​នគរបាល​ចង់​ចាប់​ប្រហែល​ជា​អស់​យូរ​ហើយ​ ប៉ុន្តែ​ណាស់​តែ​ពួកគាត់​ខ្ជិល​រវីរវល់​៕​​​​​​​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor