
ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១៦និង១៥នាទីថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០១៧ ម្សិលមិញនេះ ដោយជីវិតសិស្សសាលាម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បណ្តាលមកពី រថយន្តមួយគ្រឿងបានបើកបុកយ៉ាងពេញទំហឹង ទៅលើក្មេងជិះកង់ដែលជាសិស្សសាលាបណ្តាលឲ្យស្លាប់បាត់បង់ជីវិតខណៈពេលដែលកំពុងតែជិះកង់ មកពីសាលាបំណងទៅផ្ទះវិញ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ភូមិត្រពាំងជ្រូកឃុំសំបូរស្រុកប្រាសាទសំបូរខេត្តកំពង់ធំ ស្រុកប្រាសាទសំបូរ ឆ្ពោះទៅខេត្តកំពង់ធំ មកដល់ចំណុចកើតហេតុយន្តតាកូម៉ា ពណ៍ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ2Z-7262 បើកមកបុកបណ្តាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ខណៈពេលដែលកំពុងតែធ្វើដំណើរ ក្នុងទិដៅបញ្ច្រាសទិសគ្នា។
យោងតាមវរ:សេនីយ៍ត្រី សុខ ធី នៃអធិការស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន កញ្ញា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិត្រពាំងសាលា ឃុំឈូកស្រុកប្រាសាទសំបូរ ជាកូនសិស្ស(បានស្លាប់)ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ តៃកុងឡានរថយន្តម៉ាកTaComa ក្រោយពីកើតហេតុ ឃើញសភាពការមិន ក៏ចុះពីលើរថយន្ត ហើយគេចខ្លួនបាត់តែម្តងបន្សល់នៅរថយន្តនៅកន្លែងកើតហេតុ រីឯសាកសព ត្រូវបានប្រគល់ជូន សាច់ញាតិក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងត្រូវបានរក្សាទុកនៅអធិការនគរបាលស្រុប្រាសាទសំបូរ៕ ដោយ ធីតា



ផ្តល់សិទ្ធិដោយ៖VD7News.com