អ្នកភូមិដែលរស់នៅលើកំពូលភ្នំដ៏ខ្ពស់មួយនៃខេត្ត ស៊ីឈួន ភាគនិរតីប្រទេស ចិន និងមានជីវភាពងាយស្រួលជាងមុន ក្រោយពីអាជ្ញាធរក្នុងតំបន់បានដំឡើងជណ្ដើរដែកដើម្បីឲ្យពួកគេធ្វើដំណើរទៅមក ដែលកន្លងមកពួកគេត្រូវធ្វើដំណើរព្រយឹតប្រតោងពីកំពូលភ្នំរហូតដល់ជើងភ្នំ ដោយគ្មានជណ្ដើរមាំទាំសម្រាប់ធ្វើដំណើរឡើយ ។ ភូមិ អាទូលី (Atuleer) ស្ថិតក្នុងតំបន់ សាវចូ នៃខេត្ត ស៊ីឈួន ស្ថិតនៅលើកំពូលភ្នំកំពស់ ៨០០ ម៉ែត្រដែលមានសាលារៀននៅទីនោះ ដែលធ្វើឲ្យសិស្សប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើគ្មានជណ្ដើរសុវត្ថិភាព ដោយត្រូវធ្វើដំណើរជារៀងរាល់ថ្ងៃ ។
អាជ្ញាធរចាប់ផ្ដើមសាងសង់ជណ្ដើរកាលពីខែ សីហា ឆ្នាំ ២០១៨ ក្រោយពីរដ្ឋាភិបាលក្នុងតំបន់រៃអង្គាសប្រាក់ប្រមាណមួយលានយន់ ដើម្បីសាងសង់ជណ្ដើរដ៏វែងមួយ ដើម្បីជំនួសជណ្ដើរឫស្សី ដោយជណ្ដើរដែកអាចឲ្យមនុស្សពីរនាក់ឡើងបានក្នុងពេលតែមួយ ។
ផ្តល់សិទ្ធិដោយ៖KQUBE

