
ខេត្តកំពង់ធំ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ ប្អូនស្រីឈ្មោះ ផល់ រក្សា ជាសិស្សថ្នាក់ទី៩ មានទីលំនៅភូមិ បូពឹង ឃំុកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលនៅលើពិភពលោក មានតែមួយ គឺកើតថ្ងៃទី៣១ ខែកុម្ភះ ផ្អើលអស់ពិភពលោក ពេលនេះប្អូនស្រីបានមករក សេវាផ្លូវច្បាប់ អោយជួយកែតម្រូវ ឡើងវិញហើយ ។
ប្អូនស្រីបាននិយាយថា «មិនបានដឹងអ្វីទាំងអស់ ដោយកាលនោះនៅតូច ៗ ឯ ពុកម្តាយមិនចេះអក្សរឡើយ គឺពឹងលើមន្ត្រីសមត្ថកិច្ច ជាអ្នកធ្វើបញ្ជីជាតិ អោយ ដឹងអី គាត់ធ្វើខុស អោយនាងខ្ញុំ» ។ ដោយថ្ងៃខែឆ្នាំកំណើតពិត របស់ប្អូនស្រីគឺ កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០០ ហើយរឿងនេះ បានធ្វើឲ្យជីតារបស់ប្អូនស្រីអង្គុយសើច ដោយហួសចិត្តគាត់ពេក ។
ព្រឹកមិញនេះ តាមរយៈលោក ទត គឹមណារិទ្ធ មន្ត្រីសាលាខេត្ត ដែលឯកឧត្តម អភិបាលខេត្ត អោយជួយស្រាវជ្រាវ គឺបានរកឃើញហើយ និងបានទំនាក់ទំនងទៅ ខាងស្ថាប័នតុលាការ ដើម្បីផ្តល់សេវាផ្លូវច្បាប់ ជូនប្អូនស្រី រួចរាល់ហើយដែរ ជាការត្រេកអរណាស់ ដែលខាងលោកចៅក្រម សន្យាជួយរឿងនេះ អោយបានឆាប់ ដោយថែមទាំង ជួយចេញថ្លៃសេវា ប្រថាប់ត្រាជូនប្អូនស្រីទៀតផង ។
មិនយូរទេ ឯកសារដ៏ត្រឹមត្រូវ របស់ប្អូនស្រី នឹងបានដល់ដៃប្អូន ដើម្បីប្រើប្រាស់ស្របច្បាប់វិញ នាពេលឆាប់ៗខាងមុខនេះ។ ពាក់ព័ន្ធបញ្ហានេះ សង្ឃឹមថា មន្ត្រីមានសមត្ថកិច្ច និងមានការប្រុងប្រយ័ត្នខ្ពស់ កូំអោយមានការធ្វេសប្រហែស ដូចករណីឯកសាររបស់ប្អូនស្រី ខាងលើនេះទៀត អោយសោះ៕ ដោយ ប៊ុនថន


ផ្តល់សិទ្ធិដោយ៖VD7news.com