
សិល្បៈ ៖ ចំណងស្នេហ៍តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា និងតារាសម្ដែងលោក ឆឹម កក្តដា ទើបតែបានប្រកាសជាចំហបានរយៈពេលប្រមាណជិតមួយខែមកទេ ហើយនៅពេលនេះ ទោះជាអ្នកទាំងពីរបានយល់ចិត្តគ្នាយ៉ាងជ្រាលជ្រៅ ប៉ុន្តែពួកគេក៏មិនទាន់និយាយពីគម្រោងដឹកដៃគ្នាចូលរោងការនៅឡើយ។
ស្រាប់តែពេលនេះមានអ្នកគាំទ្រជូនពរឲ្យអ្នកទាំងពីរឆាប់មាន Baby ទៅហើយ។ពាក្យជូនពរពីអ្នកគាំទ្រឲ្យ ពេជ្រ សោភា និង ឆឹម កក្តដា ដែលស្ដាប់ហើយគួរឲ្យព្រឺសម្បុរនេះ គឺអ្នកគាំទ្ររបស់នាងបាននិយាយឡើងនៅក្នុងពិធីខួបកំណើតលោក ឆឹម កក្តដា កាលពីពេលថ្មីៗកន្លងទៅ។
ពាក់ព័ន្ធនឹងប្រយោគមួយឃ្លានេះដែរ មុននេះបន្តិច ពេជ្រ សោភា មិនបានទទួលទូរស័ព្ទឆ្លើយជាមួយ Kqube.net ទេ ដូច្នេះហើយការដែលអ្នកគាំទ្រម្នាក់ ជូនពរឲ្យនាងឆាប់មាន Baby ប្រហែលជាគេបានដឹងព័ត៌មានខ្លះៗជុំវិញគម្រោងរៀបមង្គលការជាមួយ ឆឹម កក្តដា ក៏អាចថាបាន ព្រោះពួកគេមានភាពផ្អែមល្ហែមគួរឲ្យកោតសរសើរ ៕



វីដេអូ៖
ផ្តល់សិទ្ធិដោយ៖KQUBE