Sponsor

ឧត្ដរមានជ័យ៖ កាលពី​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ។ ដោយមានស្ត្រី០២នាក់បាន​នាំគ្នា​ផឹកស៊ី ដល់ពេល​ស្រវឹងរៀង ក៏​កើតមាន​ជម្លោះ ហើយ​ស្ត្រី​ដៃដល់​បាន​ទាញ​ដុំ​ឈើ​វាយ​ស្ត្រី​រងគ្រោះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ ភ្លាមៗនោះ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ និង​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​បង្ក​នាំទៅ​អធិការដ្ឋាន​ក្រុង​ដើម្បី​ធ្វើការ​សាកសួរតែម្ដង។

ប្រភពបានអោយដឹងថា ស្ត្រីជន​រងគ្រោះ​ឈ្មោះ ភ្លេង សែន អាយុ៣៧ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី រងរបួស​បែកក្បាល និង​ហើម​លើ​ផ្ទៃមុខ​សន្លប់ស្ដូកស្ដឹង រស់នៅក្នុង​ភូមិ​ដូន​កែន សង្កាត់​សំរោង ក្រុង​សំរោង ចំណែក​ស្ត្រី​ដៃដល់​ឈ្មោះ ម៉ៅ ថុល អាយុ៤៥ឆ្នាំ រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ក្រុង​សំរោង ។ ក្រោយ​កើតហេតុ​​ស្ត្រី​រងគ្រោះ​នាំទៅ​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ ៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor