Sponsor

សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​បាន​ផ្អាក​ ឈាន​ចូល​បេសកកម្ម​ថ្មី​ប្រល័យ​លើ​អំពើ​ពុក​រលួយ​វិញ​ម្ដង​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ឈប់​ធ្វើ​សកម្មភាព​ទាំង​ស្រុង​លើ​ការ​បង្ក្រាប​ជនល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​នោះ​ទេ​ ដោយ​ថ្មីៗ​នេះ​លោក​ Rodrigo​ Duterte​ ប្រធានាធិបតី​អាណត្តិ​ថ្មី​របស់​ប្រទេស​ហ្វីលីពីន​ បាន​ចេញ​បញ្ជា​គំរាម​យ៉ាង​ក្ដៅ​គគុក​មួយ​ថា ក្រុម​ឧក្រិដ្ឋកម្ម ជនជាតិ​កូរ៉េ​ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​​ខុស​ច្បាប់​ទាំង​បួន​ចំណុច​ខាង​ក្រោម​​ ​នឹង​ត្រូវ​បាញ់​សម្លាប់​ចោល​ភ្លាមៗ​។

នេះ​បើ​យោង​តាម​ប្រភព​ Korean ​Times​ បាន​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៦​ម្សិលមិញ​នេះ​។ លោក​ Duterte ​បាន​គំរាម​យ៉ាង​ចាស់​ដៃ​​ទៅ​កាន់​ ជនជាតិ​កូរ៉េ​ទាំង​ឡាយ ​បូក​រួម​ទាំង​ជន​ជាតិ​ចម្រុះ​ផ្សេង​ៗ​ទៀត​ ដោយ​បាញ់​សម្លាប់​ចោល​ ប្រសិន​បើ​ជន​ទាំង​នោះ​ ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​ខុសច្បាប់​មួយ​ចំនួន​ដូច​ជា​ អ្នក​ដែល​បើក​ផ្ទះ​បន​ ការ​ចរាចរណ៍ និង​ប្រើប្រាស់​ថ្នាំញៀន​ ការ​ចាប់​ជំរិត​ រួម​ទាំង​មន្ត្រី​ធំ​ៗ​ណាមួយ​ដែល​ហ៊ាន​ប្រព្រឹត្តិ​អំពើពុករលួយ​ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ យុទ្ធសាស្ត្រ​សម្លាប់​០១​ចំណេញ​១០​នេះ​ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រជាជន​ពលរដ្ឋ​ និង​ប៉ូលិស​ជាដើម​ ដោយ​យល់​ថា​នេះ​គឺ​ជា​វិធានការ​មួយ​បង្ក្រាប​ឧក្រិដ្ឋជន​ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​​ ម្យ៉ាង​ទៀត​ការ​ការ​គំរាម​សម្លាប់​ឧក្រិដ្ឋជន​កូរ៉េ​ទាំង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មេ​នគរបាល​ហ្វីលីពីន​មួយ​រូប​រាយការណ៍​ថា​ ជនជាតិ​កូរ៉េ​មួយ​ក្រុម​សង្ស័យ​ ជាប់​ពាក់ព័ន្ធ​ជាមួយ​​ការ​ស្លាប់​របស់​ លោក​ Jee Ick-joo អ្នក​ជំនួញ​មក​ពី​ប្រទេស​កូរ៉េ​៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor