
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចព្រំដីផ្ទះរបស់ឈ្មោះ ទ្រី ស៊្រាន ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះ ចំនួន ០១នាក់ឈ្មោះ ទ្រី ស៊្រាន ភេទស្រី អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដើមពោធិ៍ ឃុំជ្រោយ តាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបររងរបួសត្រង់ចំហៀងក្បាលផ្នែកខាងឆ្វេង ដេរចំនួន ០៨ថ្នេរ ។
ដោយជនសង្ស័យម្នាក់ ឈ្មោះ នួន នាង ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន) ។ សម្ភារៈវត្ថុតាងចាប់យក ៖ដំបងឈើជ្រុងចំនួន ០១កំណាត់ ប្រវែង៧៤ស.ម ។សភាពនៃរឿងហេត ជនរងគ្រោះ និងជនសង្ស័យ គឺជាអ្នកជិតខាងមានផ្ទះនៅជាប់របងគ្នា ។
ប្រភពបានឲ្យដឹងថា រយៈកាលកន្លងមកអ្នកទាំងពីរធ្លាប់មានទំនាស់ពាក្យសម្ដីនិងគ្នាជារឿយៗយូឆ្នាំមកហើយ ដែលផ្ដើមចេញពីបញ្ហាព្រំដី ។លុះនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១៧ និង ៣០នាទី បន្ទាប់ពីជនសង្ស័យត្រលប់ពីចម្ការមកដល់ផ្ទះវិញ ពេលនោះជនរងគ្រោះដែលស្ថិតក្នុងសភាពស្រវឹងស្រា បានស្រែកឡូឡាដៀមដាមទៅលើជនសង្ស័យ រួចក៏បានទាក់ពាក្យសម្ដីគ្នាឡើងធ្វើអោយជនសង្ស័យទប់កំហឹងពុំបាន ក៏ទាញយកដំបងឈើជ្រុង ០១កំណាត់វាយទៅលើជនរងគ្រោះ បណ្ដាលអោយបែកក្បាលហូរឈាមតែម្ដង ។ ភ្លាមនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាល និងរាយការណ៍មកនគរបាលប៉ុស្ដិ៍ជ្រោយតាកែវតែម្ដង ។
ក្រោយពីទទួលបានបណ្ដឹងភ្លាម នគរបាលប៉ុស្ដិ៍បានចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។នៅចំពោះ មុខសមត្ថកិច្ចជនសង្ស័យ នួន នាង បានសារភាពថា ខ្លួនពិតជាបានយកដំបងឈើជ្រុងវាយទៅលើឈ្មោះ ទ្រី ស៊្រាង ចំនួន ០១ដំបង បណ្ដាលអោយបែកក្បាលប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរចាត់ការបន្តតាមនីតិវិធី៕


ផ្តល់សិទ្ធិដោយ៖VD7News.com