កីឡា៖ ក្រោយពេលដែល កីឡាករ ចាន់ វឌ្ឍនាកា បានចុះកុងត្រាផ្លាស់ទៅលេងនៅប្រទេសជប៉ុន ក្នុងក្លឹប Fujieda MYFC នោះ នៅម្សិលមិញ ក្លឹបមួយនេះបានប្រកាសថា ខ្លួនបានបង្កើតទំព័រហ្វេសប៊ុកថ្មីមួយជាភាសាខ្មែររួចហើយ សម្រាប់ផ្សព្វផ្សាយព័ត៌មានកីឡា ពិសេសសកម្មភាពផ្សេងៗ ព្រមទាំងសកម្មភាពទៅដល់ទឹកដីជប៉ុនរបស់ កីឡាករខ្សែប្រយុទ្ធឆ្នើម វឌ្ឍនាកា នៅថ្ងៃទី១៣ កុម្ភៈនេះផងដែរ។
ហ្វេសប៊ុកផេកថ្មីជាភាសាខ្មែររបស់ក្លឹបជប៉ុនមួយនេះ មានដាក់ឈ្មោះថា Fujieda MYFC Khmer។ ដូច្នេះវាជាព័ត៌មានល្អមួយសម្រាប់ក្រុមអ្នកគាំទ្រ វឌ្ឍនាកា ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ នៃទម្រង់លេង ឬសកម្មភាពនានាដែល ខ្សែប្រយុទ្ធពាក់លេខ ១១ របស់កម្ពុជារូបនេះនឹងបង្ហាញខ្លួនក្នុងការប្រកួតលើទឹកដីប្រទេសជើងខ្លាំងនៅអាស៊ីមួយនេះ៕

ផ្តល់សិទ្ធិដោយ៖KQUBE