រាជធានីភ្នំពេញ៖ ស្របពេលដែលទិវានៃក្តីស្រឡាញ់បានកាន់តែខិតចូលមកដល់ ក្រសួងវប្បធម៌បានចេញសេចក្តីអំពាវនាវមួយដល់ពលរដ្ឋខ្មែរ ពិសេសយុវវ័យទាំងអស់ ស្តីពី ការចូលរួមទប់ស្កាត់ការប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ថ្ងៃ១៤កុម្ភៈ ធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ។
តាមសេចក្តីអំពាវនាវនេះបានបញ្ជាក់ថា ក្នុងលក្ខណៈធម្មជាតិរបស់មនុស្ស សេក្តីស្រឡាញ់គឺគ្មានព្រំដែន ដែលមនុស្សម្នាក់ៗអាចសម្តែងនូវទឹកចិត្តនេះចំពោះគ្រប់អ្នកដែលនៅជុំវិញខ្លួនរួមមាន គូរសង្សារ ប្តីប្រពន្ធ កូនចៅ មាតាបិតា ជីដូនជីតា និងមិត្តភក្តិជាដើម។
វាពិតជាចាំបាត់ ដែលសង្គមខ្មែរ ជាពិសេសស្រទាប់យុវជនត្រូវយល់ដឹងឲ្យពិតប្រាកដជាទីបំផុត នូវវប្បធម៌ប្រពៃណីថ្លៃថ្នូរ ជាមរតកញើសឈាម ដែលបុព្វបុរសបន្សល់ទុកឲ្យ ដូច្នេះមុនទទួលយកទិវាក្តីស្រឡាញ់ដែលជាវប្បធម៌ពីក្រៅ យុវជនត្រូវយល់ដឹងបានគ្រប់ជ្រុងជ្រោយនូវខ្លឹមសារនៃថ្ងៃ១៤ កុម្ភៈនេះ ពិសេសទិវានេះមិនសំដៅលើតែស្នេហានោះឡើយ។

ផ្តល់សិទ្ធិដោយ៖KQUBE