Sponsor

ការ​វិវត្ត​របស់ ​ចាន់ ​វឌ្ឍនាការ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ការ​ទៅ​លេង​នៅ​ប្រទេស​ជប៉ុន​ជា​ការ​បង្ហាញ​ថា​បាល់ទាត់​កម្ពុជា ​កំពុង​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​ជា​បណ្ដើរ​ហើយ​។

កាសែត ​Online របស់​ថៃ​មួយ​នេះ​បាន​សរសេរ​ថា​ កីឡាករ​វ័យ​២៣​ឆ្នាំ​បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ជប៉ុន​រួច​ទៅ​ហើយ ​ដើម្បី​ទៅ​លេង​នៅ​ក្លឹប​ Fujieda MYFC ដែល​លេង​នៅ​លីក​លំដាប់​ទី​៣​នៅ​ជប៉ុន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​​មួយ​រដូវ​កាល ហើយ​ការ​ទៅ​ដល់​ បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​អគ្គរាជទូត​កម្ពុជា​នៅ​ជប៉ុន​ និង​ថ្នាក់​ដឹកនាំ​ក្លឹប​ផង​ដែរ។​

រូប​គេ​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ជប៉ុន​លើក​នេះ ​គឺ​ទៅ​ហ្វឹក​ហាត់​ផង​ដែរ​ ដើម្បី​ត្រៀម​ខ្លួន​ចូល​លេង​ក្នុង​ការ​ប្រកួត​នៃ​J3 ។ ប្រធាន​ក្លឹប​ Fujieda MYFC បាន​​និយាយ​ថា​៖" ក្នុង​នាម​ជា​កីឡាករ​របស់​កម្ពុជា​ដ៏​ល្បី​ ដែល​​រីករាយ​ក្នុង​ការ​លេង​នៅ​ជប៉ុន ​ខ្ញុំ​នឹង​ជួយ​គាត់​ឲ្យ​ក្លាយ​ជា​កីឡាករ​លេង​ល្អ​កម្រិត​អាស៊ី ​និង​ពិភពលោក​"។

ក្រៅ​ពី​វឌ្ឍនាកា ​ដែល​ទៅ​លេង​នៅ​លីក​លំដាប់​ទី​៣​ជប៉ុន​ កីឡាករ Sittichok Siri En របស់​ថៃ​ក៏​ទៅ​លេង​នៅ​ក្លឹប​ Kagoshima United ​ក្នុង​J3 ដែរ។

ផ្តល់សិទ្ធិដោយ ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor