Sponsor

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល ដល់​ក្រុមគ្រូពេទ្យ ស្រុក​រមាសហែក ខ​ណះ​ស្ត្រី​ម្នាក់ បាន​ឆ្លងទន្លេ​ប្រសូត្រ បាន​ទារក​ទារិការ៣នាក់ កាលពី​វេលា​ម៉ោង១២យប់ ឈានចូល​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ហើយ​ត្រូវបាន​បញ្ជូនបន្ត មកកាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្តស្វាយរៀង។

យោងតាម​បុរស​ជា​ប្ដី​ឈ្មោះ លី.ចិន អាយុ២៣ឆ្នាំ មុខរបរ​កសិករ បានអោយដឹងថា គាត់​បាន​រៀបការ​ជាមួយ ប្រពន្ធ​ឈ្មោះ ចាន់.ឡុង​នី អាយុ១៨ឆ្នាំ រស់ក្នុង​ភូមិ​ឈើភ្លើង ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក បាន​ជាង​មួយឆ្នាំ​មកហើយ។ ប្រភព​បន្តថា មុនពេល​ឆ្លងទន្លេ​មួយអាទិត្យ​មុន ប្រពន្ធ​គាត់​បាន​យល់សប្តិ​ឃើញ​មាន មនុស្ស​បានអោយ​ចិ​ញ្ជៀ​ន៣វង់ ដល់​ប្រពន្ធ​ពាក់​លើ​ម្រាមដៃ ខ​ណះ​បាន​ត្រេកអរ​យ៉ាងខ្លាំង ហើយ​ក៏បាន​ភ្ញាក់​ដឹងខ្លួន ឡើង​ប្រាប់​ដល់​គាត់​ជា​ប្ដី​ទាំង​ព្រឹក។

ប្រភព​បន្តថា ស្រាប់តែ​នៅ​យប់​ថ្ងៃទី២០ខែមីនា​ឆ្នាំ២០១៧ ប្រពន្ធ​បាន​ឈឺពោះ ហើយក៏​បានអោយ​គាត់ និង​ក្រុមគ្រួសារ​ប្រញាប់​ដឹក មកកាន់​មន្ទី​ពេទ្យ​ស្រុក​រមាសហែកភ្លាមៗ រហូតមកដល់​ម៉ោង១២ក៏​ប្រសូត្រ​បាន ទារក​ទារិការ៣នាក់ ហើយ​ត្រូវបាន​ដឹក​បន្ត​មកកាន់​មន្ទី​ពេទ្យ ខេត្តស្វាយរៀង​តែម្ដង។

យោងតាម​គ្រូពេទ្យ​ផ្នែក​កុមារ​នៃ​មន្ទីរពេទ្យ ខេត្តស្វាយរៀង បានអោយដឹងថា ទារក​ទារិកា​រទាំង៣ គឺមាន​ទម្ងន់​មួយ​គីឡូ និង​មួយ​គីឡូ២ខាំ ដោយ​គ្រូពេទ្យ​បាននិងកំពុង​ដាក់​កំដៅ និង​ដាក់​សេរ៉ូម​នៅឡើយ រីឯ​ម្ដាយ​គឺមាន​សុខភាព​ធម្មតា កំពុង​សំរាក​ក្នុង​មន្ទី​ពេទ្យ​បង្អែក ខេត្តស្វាយរៀង​ផងដែរ៕ ដោយ វីរះ ពៅ ស្វាយរៀង

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor