
ប្រទេសឥណ្ឌា៖ បុរសអាយុ ២១ ឆ្នាំម្នាក់ត្រូវបានគោរពបូជាថាជាការចាប់បដិសន្ធិឡើងវិញរបស់ព្រះជាម្ចាស់នៃសាសនា«ហិណ្ឌូ»បន្ទាប់ពីស្ថានភាពនៃបុរសនេះ មានកម្ពស់តែ២៣អ៊ីញនិងទម្ងន់១៥គីឡូ។ បុរសម្នាក់ដែលមានឈ្មោះ Manpreet Singh អាយុ២១ ឆ្នាំគឺជាកម្ពស់និងទម្ងន់ដូចគ្នានិងទម្ងន់ ទារក ដែលមានអាយុ៦ខែ ហើយត្រូវបានគេជឿថាជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលតូចជាងគេបំផុតនៅលើពិភពលោក។
បុរសខាងលើគាត់បានរស់នៅក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា consdier បុរសនេះត្រូវបានគេអះអាងថា មានអាទិទេពមួយអង្គដែលស្ថិតនៅក្នុងរាងកាយ, នេះបើតាមជំនឿរបស់អ្នកដែលទៅសួរសុខទុក្ខគាត់ជារៀងរាល់ថ្ងៃដើម្បីអោយគាត់"ប្រទានពរ"។

ឪពុករបស់លោក Singh និយាយថា គាត់បានកើតកូនប្រុសម្នាក់ដែលមានសុខភាពល្អជាធម្មតានោះទេ ប៉ុន្តែស្រាប់តែកូនគាត់មានអាយុ០៥ខែ លែងលូតលាស់បន្តគឺបានតែប៉ុណ្ណឹងតែម្ដង។ គួរឱ្យស្ដាយណាស់គ្រូពេទ្យមិនដែលបានពិនិត្យគាត់ឱ្យបានត្រឹមត្រូវ ខណៈដែលក្រុមគ្រួសាររបស់គាត់មិនដែលមានលទ្ធភាពទិញថ្នាំមកព្យាបាលនោះទេ។គាត់បានបន្តឱ្យដឹងថា: «យើងមិនមានប្រាក់ដើម្បីបង់សម្រាប់ការព្យាបាលរបស់កូននោះទេ។លើសពីនេះទៀតលោក Singh មិនអាចនិយាយនិងរៀបរប់បានច្រើននោះទេ គ្រាន់តែសូមអរគុណដល់អ្នកភូមិ អ្នកស្រុកគ្រប់ៗគ្នាដែលតែងតែយករបស់របរហូបចុកមកឧបត្ថម្ភជូនដល់គ្រួសារនិងឪពុករបស់គាត់។

ឪពុកបាននិយាយថា រយៈចុងក្រោយនេះ មានគ្រូពេទ្យមិនក្រោមពី៥ទៅ៧នាក់នោះទេ ដែលស្មាក់ចិត្តជួយព្យាបាលកូនរបស់គាត់ ប៉ុន្តែថ្នាំប្រើច្រើនហើយមិនមានភាពខុសប្លែកគ្នាទេ គឺនៅតែដដែល។
ម្ដាយបានបន្ថែមថា: ក្នុងចំណោមសាច់ញាតិនិងបងប្អូនភូមិរបស់គាត់ផងដែរជាអ្នកដែលមកពីខាងក្រៅប្រទេសក៏មាន គាត់ក៏ត្រូវបានចាត់ទុកកូនរបស់គាត់ថា ជា"ព្រះ"។ រឿងដែលមនុស្សគេជឿនោះ អ្នកណាដែលគាត់ប្រទានពរហើយ គឺបានដូចបំណងរបស់ពួកគេនឹងទទួលបានស្របតាមសេចក្ដីថ្នា ទើបគេមានជំនឿអញ្ចឹងនោះ។

គួរឱ្យចាប់អារម្មណ៍,លោក Singh មានតែបងប្អូនបង្កើត២នាក់ទៀតដែលម្នាក់ៗ មានកំពស់ធម្មតា។ ប្អូនស្រីអាយុ១៩ ឆ្នាំគាត់ស្នាក់នៅផ្ទះដើម្បី ថែរក្សាបងប្រុសដែលមានជីវិតបែបនេះ។
ទោះជាយ៉ាងណាក្រុមគ្រួសារចង់ឱ្យគាត់ក្លាយជាមនុស្សល្បីល្បាញ ទោះគាត់អាចទទួលបានប្រាក់គ្រប់គ្រាន់សម្រាប់ការព្យាបាលរបស់គាត់ក៏ដោយ៕ ដោយ៖ (អ៊ង នី)



ផ្ដល់សិទ្ធិដោយ៖VD7News