Sponsor

បន្ទាយមានជ័យ៖ បុរស​ម្នាក់​ជាប់​បណ្ដឹង​នារី​រងគ្រោះ​ដោយសារ​រំលោភ​មានរឿង​មិន​នឹកស្មាន​ដល់​មួយ​បាន​កើតឡើង ដោយសារតែ​បុរស​ម្នា​ក់បាន​ធានា​នាំ​នាងក្រមុំ​ឆ្លងដែន ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ស្រាប់តែ​ទៅដល់​ព្រៃ​ស្ងាត់ ក៏​ចាប់​នាង​រំលោភ​រហូត​បានសម្រេច ហើយ​ខ្លា​ចនាង​មាន​ផ្ទៃពោះ ក៏បាន​ទិញ​ថ្នាំ​ពន្យា​កំណើត​ឱ្យ​នាង​លេប​អស់ ២ បន្ទះ ដល់ពេល​ត្រលប់មក​ស្រុក​ខ្មែរ​វិញ នាង​បាន​ប្រាប់​ម្តាយ​ពី​រឿងហេតុ​ទាំងអស់នេះ ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ជនកំហូច ។

ជនសង្ស័យ​មានឈ្មោះ ឆាន ពេ​ស់ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​ពាម​កំពង់​ក្រសាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ រ.ដ.ល អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។លោក​វរៈសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឆាន ពេ​ស់ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បានទទួល​បណ្តឹង​ពី​ស្ត្រី​ឈ្មោះ រៀម ជាម ភេទ​ស្រី​អាយុ ៤៩ ឆ្នាំ ត្រូវជា​ម្តាយ​នារី​រងគ្រោះ​បាន​ប្តឹង​ឈ្មោះ ឆាន ពេ​ស់ ពីបទ​រំលោភ​សេពសន្ថវៈ​កូនស្រី​របស់គាត់​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ ២០១៦ ដែល​ប្រព្រឹត្ត​នៅក្នុង​ទឹកដី​ថៃ ។

ក្រោយពេល​ទទួលបាន​ពាក្យបណ្តឹង កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ចំណុច​ភូមិ​ពាម​កំពង់​ក្រសាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។នារី​រងគ្រោះ​បាន​និយាយប្រាប់​កងរាជអាវុធហត្ថ​ថា នៅពេល​ជនសង្ស័យ​ឈ្មោះ ឆាន ពេ​ស់ ចាប់បង្ខំ​នាង​រំលោភ​គឺ​នៅពេលដែល​នាង​ឆ្លងដែន ដោយ​ខុសច្បាប់​ជាមួយ​ជនសង្ស័យ នៅក្នុង​ព្រៃ​ស្ងាត់ ហើយ​បាន​ចាប់​នាង​រំលោភ​រហូត​បា​នស​ម្រ​ច​ក្នុង​ទឹកដី​ថៃ ។

ក្រោយពេល​ចាប់រំលោភ​ហើយ ជនសង្ស័យ​រូបនោះ បាន​ទិញ​ថ្នាំ​ពន្យារកំណើត ២ បន្ទះ​ឱ្យ​នាង​លេប ព្រោះ​ខ្លា​ចនាង​មាន​ផ្ទៃពោះ ។ លុះដល់​កន្លែងធ្វើការ​ងា​រ​ប្រទេស​ថៃ នាង​បាន​ប្រាប់​សាច់ញាតិ ហើយ​ទូរស័ព្ទ​ប្រាប់​ម្តាយ​នៅ​ស្រុក​ខ្មែរ​ឱ្យ​ប្តឹង​ទាមទារ​សំណង​ពី​ជនសង្ស័យ​ចំនួន ៤០.០០០ បាត ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះឆានពេ​ស់បាន​សារភាពថាខ្លួន​ពិតជា​បាន​ចាប់​នាង​រំលោភ​បានសម្រេចហើយ​ខ្លា​ចនាង​មាន​ផ្ទៃពោះក៏បាន​ទិញ​ថ្នាំ​ពន្យា​កំណើត២បន្ទះ​ឱ្យ​នាង​លេប​មែនហើយ​ម្តាយ​នារី​រងគ្រោះ​ដឹង​ក៏​ណាត់​មក​ស្រុក​ខ្មែរ​ប្តឹង​ទាមទារ​សំណង​បួន​ម៉ឺន​បាតខ្លួន​គ្មាន​លុយ​ឱ្យ​ម្តាយ​នារី​រងគ្រោះក៏បាន​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឱ្យ​ឃាត់ខ្លួន​តែម្តង៕

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor