
ខេត្តសៀមរាប៖ មានហេតុការណ៍បាញ់ប្រហារមួយកើតឡើងនៅវេលាម៉ោងជាង០៣ថ្ងៃទី ៣១ខែមិនាឆ្នាំ២០១៧នេះកើតឡើងស្ថិត នៅជិតផ្សារត្រាំនាគ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
យោងតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ដំបូងឡើយគេឃើញមានជនសង្ស័យគ្នា០៤នាក់ ពុំស្គាល់ អត្តសញ្ញាណស្លៀកពាក់ឯកសណ្ឋានស៊ីវិល មានម៉ូតូម៉ាក់សេ១២៥, ០២គ្រឿងមិនចាំសេរី បានបាញ់ទៅ ទៅលើជនរងគ្រោះ កំពុងធ្វើដំណើរ តាមផ្លូវទៅផ្ទះ ត្រូវ១គ្រាប់ចំពោះ រងរបួសធ្ងន់ធ្ងរ។
ប្រភពដដែលបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ មាស សុធារ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ឌីជេរនៅក្នុងក្លឹបឆេរ ម្តុំផ្សារចាស់ មានទីលំនៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។


ក្រោយធ្វើសកម្មភាពជនសង្ស័យទាំងនោះ បានជិះម៉ូតូ ទៅទិសខាងត្បូងបាត់ ជនរងគ្រោះ កំពុងសង្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។បើតាមសមត្ថកិច្ច បានសន្និដ្ឋានថា ករណីនេះអាចជារឿងគុំនុំច្រើនជាងរឿងអ្វីផ្សេង៕ ដោយ៖ (ម៉ែង ហួត)
ផ្ដល់សិទ្ធិដោយ៖VD7News