Sponsor

ខេត្ត​ត្បូងឃ្មុំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង 2.52នាទី​ល្ងាច ថ្ងៃទី25.03.2017 នៅ​ចំណុច​មុខ​ផ្សារ​មេមត់ ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ រវាង​រថយន្ត​និង​រថយន្ត បើកបរ​បញ្ច្រាស់ទិស​គ្នា បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង ហើយ​ទៅបុក​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត។

រថយន្ត​ឡិច​ស៊ី​ស ស្លាក​លេខ ខេមរៈភូមិន្ទ 2.03.04 បាន​ប៉ះ​ជាមួយ​រថយន្ត​កូរ៉េ ពាក់​ស្លាក​លេខ ភ្នំពេញ 3B52.68 ហើយក៏​បន្ត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត ដែលមាន​ស្លាក​លេខ កំពង់ចាម 1k-8582 ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ទេ៕ ដោយ ឆ​វ័​ន្ត

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor