
លោក Duong Dara ៖ តើធ្វើជាមន្រ្តីល្អ និងពលរដ្ឋល្អខុសដែរទេ? ខ្ញុំព្រះករុណា ខ្ញុំបាទសូមអរព្រះគុណព្រះសង្ឃ និងអរគុណលោកយាយលោតា បងប្អូន និងយុវជនយុវតី ទាំងអស់ដែលបានរាប់អាន ស្រឡាញ់ និងគាំទ្រនូវអំពើល្អដែលខ្ញុំបានធ្វើដោយសុទ្ឋចិត្តជាមួយពលរដ្ឋ ទន់ខ្សោយទីទាល់ក្រនិងគ្មានឱកាស។
នៅក្នុង Page ខ្ញុំ គឺមានដាក់ថា (Government official មន្រ្តីរាជការ) ហើយមានសកម្មភាពការងារដែលខ្ញុំធ្វើការជូនរាជរដ្ឋាភិបាលទៀតផង។ តួនាទីខ្ញុំព្រះ ករុណាខ្ញុំជាអនុ រដ្ឋលេខាធិការនៃទីស្តីការគណរដ្ឋមន្រ្តី។ សម្តេចតេជោតេជោនាយករដ្ឋមន្រ្តី តែងតែរំលឹកអោយមន្រ្តីទូទៅធ្វើជាមន្រ្តីល្អ បម្រើប្រជាពលរដ្ឋអោយ បានល្អ។

ចំពោះរូបខ្ញុំព្រះរករុណា ខ្ញុំបាទគឺមិនដែលចង់អួតអាងបង្ហាញពីតួនាទីអ្វីទេ ប៉ុន្តែផ្ទុយទៅវិញ គឺខ្ញុំព្រះករុណាខ្ញុំបាទសប្បាយរីករាយណាស់ដែលមានឱកាសបម្រើសង្គមជាតិ។ ខ្ញុំព្រះរករុណា ខ្ញុំបាទ ចង់ប្រាប់ព្រះតេជគុណ និងបងប្អូនប្រជាពលរដ្ឋថា ខ្ញុំបាទចែករំលែក្តីស្រឡាញ់ និងស្នាមញញឹមតាម រយៈការជួយទិញបងប្អូនអ្នកទីទាល់ក្រ (ព្រោះតែអាណិតស្រឡាញ់ ដែលពិបាកនឹងមើលរំលងពួកគាត់ណាស់) បន្តិចបន្តួចនេះ គឺចេញមកពីសទ្ឋារជ្រះថ្លាពីបេះដូងពិតៗ ដោយគ្មានចង់បានអ្វីពីគាត់វិញឡើយ ក្រៅពីស្នាមញញឹម និងក្តីស្រឡាញ់។

តើខ្ញុំបន្ទាបខ្លួនធ្វើជាមន្រ្តីល្អម្នាក់ ដើម្បីជួយពលរដ្ឋទន់ខ្សោយអញ្ចឹងខុសដែរទេព្រះតេជគុណ លោក យាយលោកតា និងបងប្អូនទាំងអស់?
បើខ្ញុំព្រះករុណមានឱកាសជួយអ្នកទន់ខ្សយហើយ តែបែរមិនជួយ តើយ៉ាងណាទៅវិញ? សូមបងប្អូនដែលមើលមកខ្ញុំក្នុងផ្លូវមិនល្អ ចូលរួមចែករំលែកស្នាមញញឹម និងក្តី ស្រឡាញ់ទាំងអស់គ្នា ដើម្បីសង្គមជាតិយើងកាន់តែរីកចម្រើនទៅមុខ៕


