Sponsor

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង២២និង១៧នាទីថ្ងៃទី២៦មិនា២០១៧នេះ នៅចំណុច ដីចំការចេករបស់ឈ្មោះគួក គ្រុយ ស្ថិតក្នុងភូមិឬស្សីជ្រោយឃុំស្វាយប្រទាលស្រុក ស្អាង ខេត្តកណ្ដាល។ដោយ​មាន​ជនសង្ស័យ០២នាក់ទី១-ឈ្មោះ ទ្រី សុងហាក់ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាដកស្នាមមុតក្បាលខាងក្រោយ០១ កន្លែង ស្នាមមុតលើស្មាខាងស្តាំ០១ កន្លែងស្នាមមុតត្រង់ចុងស្លាបក្រជៀវ ខាងឆ្វេង មានទីលំនៅភូមិព្រែកតាជរ័ ឃុំស្វាយប្រទាលស្រុកស្អាងខេត្តកណ្តាល។ទី២-ឈ្មោះ វ៉ាន់ កុសល់ ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកមានទីលំនៅភូមិព្រែកជរ័ឃុំស្វាយប្រទាលស្រុកស្អាង(គេចខ្លួន)។

ជនរងគ្រោះ(ម្ចាស់ចំការ)ឈ្មោះគួក គ្រុយ ហៅរស់ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅៗភូមិឬស្សីជ្រោយឃុំស្វាយប្រទាលស្រុកស្អាង ខេត្តកណ្ដាល។

វត្ថុតាងចាប់យក១-ម៉ូតូ០១គ្រឿង ម៉ាកសង់ការ៉េ ពណ៌ ក្រហម ពាក់ស្លាក់លេខ កណ្ដាល 1P-1037២-ផ្លែចេកខ្ចី ៤៣ស្និត ៣-កណ្តៀវខ្វាង០១៤-កាំបិតបុ័ង័តោ០១៥-បង្គោលឈើចំនួន០១ប្រវែង២,៣ម៉ែត្រ៦-ស្បែកជេីងផ្ទាត់ពណ៌ខ្មៅ០១គូរ៧-កាបូបស្ពាយចំនួនពណ៌ក្រហមលាយខ្មៅ៨-បាវស០១៩-ពិល០២ ។

ប្រភពបាន​អោយដឹងថា នៅវេលាម៉ោងខាងលើឈ្មោះ វឹក យ៉ុតបានឃើញឈ្មោះទ្រី សុងហាក់និងវ៉ាន់ កុសល កំពុងរៀបចេកដាក់ចេកចូលក្នុងបាវពណ៌ស ឃើញដូចនេះឈ្មោះវឹក យ៉ុត បានទូរស័ព្ទហៅឈ្មោះគួក គ្រុយនិងឈ្មោះតួក តួ មកជួយចាប់ ភ្លាមនោះជនសង្ស័យក៏បើកម៉ូតូរកគេចខ្លួន។ឈ្មោះវឹកយ៉ត ទាញ់ដំបងឈើវាយទៅលើឈ្មោះទ្រី សុងហាក់២ដំបបណ្តាលឲ្យត្រូវរបួស ចំណែកឈ្មោះវ៉ាន់ កុសលបានគេចខ្លួនបាត់។

ក្រោយមកឈ្មោះគួក គ្រុយ និង វឹក យ៉ុត និង តួក តួបានចាប់ឈ្មោះទ្រី សុងហាក់ប្រគល់មកឲ្យប៉ុស្តិ៍នគរបាលស្វាយប្រទាលឃើញជនសង្ស័យមានរបួសក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ដោយមានសភាពធ្ងន់ធ្ងរ ក៏បញ្ជូនជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញបន្តទៀត៕ ដោយ​៖ (សុខសាន្ត​)

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor