Sponsor

បងប្អូន​​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ចំការ​ចេក ឬ​មាន​ដើម​ចេក​ណាំវ៉ា​ច្រើន ​ដឹង​តែ​ត្រូវ​ប៉ាន​ហើយ​ឆ្នាំ​នេះ ​ពី​ព្រោះ​ថា​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​​​​​ ឆ្នាំ​រកា​ នព្វស័ក​ ព.​ស ​២​៥​៦​១ ​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​​១៣​​​ ខែ​មេសា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ ៣​និង​១២​នាទី​​​​យប់​ ឈាន​ចូល​ថ្ងៃ​ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៧​​  មាន​ទេពធីតា​ ​មួយ​អង្គ​នឹង​ចុះ​មក​ភព​​​ផែនដី​ ​មាន​​​ភារកិច្ច​គ្រប់​​គ្រប់​បន្ត​ពី​ទេពធីតា​ មណ្ឌា​ទេវីនោះ​​ ​​ទ្រង់​សោយ​ ចេក​​ណាំវ៉ា​។ ​​​​

ទេពធីតា​ ​ឆ្នាំ​រកា​នេះ​ទ្រង់​មាន​ព្រះនាម​ កិមិរាទេវី ជា​បុត្រី​ទី​៦​ កបិល​មហាព្រហ្ម​​​ ទ្រង់​លម្អ​​ផ្កា​ ចង្កុរណី (ប្រភេទ​ផ្កាស​ឈូក​, មាន​កេសរ​ច្រើន​ស្រទាប់​)នៅ​លើ​ត្រចៀក​ អភរណៈ​ កែវ​បុស្សរាគ័ម (ត្បូង​ពណ៌​លឿង​)​​ ​ ​មាន​​សត្វ​ក្របី​ (មហឹង្សា​) ជា​យាន​ជំនិះ​ ដៃ​ស្តាំ​កាន់​ព្រះ​ខ័ន​ ដៃ​ឆ្វេង​កាន់​ពិណ​ ហើយ​ទ្រង់​​សោយ ​ចេក​ណាំវ៉ា​។

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor