
ខេត្តរតនគិរី ៖ នៅក្រុងបានលុង មានករណីអំពើហឹង្សា ដោយចេតនា ដោយសារធ្វើលូនៅមុខផ្ទះ ។ ហេតុការនេះ កើតឡើងនៅថ្ងៃទី 27 ខែ មិនា ឆ្នាំ2017 វេលាម៉ោង 11:00 នាទី ព្រឹក មានករណី នៅចំណុច ផ្ទះផ្លូវកែងចុងភូមិចាម ស្ថិតក្នុងភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។
ជនសង្ស័យមានឈ្មោះ ម៉ាត់ ទីន ភេទប្រុស អាយុ 29 ឆ្នាំ ជនជាតិ ចាម មុខរបរ បើកបរ ត្រូវជាកូនជនរងគ្រោះឈ្មោះ ទិច សាលី ភេទប្រុស អាយុ ៦៥ ឆ្នាំ ជនជាតិ ចាម មុខរបរ កសិករ មានទីលំនៅភូមិកើតហេតុខាងលើ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលក្រុងបានលុង ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី។ តាមប្រភពប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានអោយដឹងថា ជនដៃដល់វ៉ៃជនរងគ្រោះ ដោយដៃនិងច្របាច់ក ទីបំផុតអ្នកចាញ់ចូលពេទ្យ អ្នកឈ្នះចូលគុក៕ ដោយ ភួង ផុន

ផ្ដល់សិទ្ធិដោយ៖VD7News