
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃទី២៨មិនា២០១៧នេះ នៅត្រង់ចំណុចផ្លូវជាតិលេខ២ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ បង្កឡើងដោយរថយន្តម៉ាក Mercedes-Benz C220 ធុនទេសចរណ៍ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2K-9446 អ្នកបើកបរឈ្មោះ សយ បូរ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិ ចុងព្រែក ឃុំអណ្តូងពោធី ស្រុក រមាសហែក ខេត្ត ស្វាយរៀង(ឃាត់ខ្លួន)បើកបរក្នុងទិសដៅស្របគ្នាពីជើងមកត្បូង ដល់ចំណុចហាងកាហ្វេ ហេងៗក៏ប៉ះរថយន្ត LexusGS300 មួយគ្រឿងពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2AR-7989 បន្ទាប់មកក៏ជ្រុលទៅបុកម៉ូតូម៉ាកSuzuki Let's ពណ៌ សខ្មៅ ពាក់ផ្លាកលេខ 0434 បើកបរក្នុងទិសដៅពីជើងមកត្បូងអ្នក បើកបរឈ្មោះ លន់ ពន្លឺ ភេទប្រុសអាយុ ១៨ ឆ្នាំ នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។(រងរបួសធ្ងន់)បងប្អូនដឹកយកទៅសង្រោះនៅមន្ទីពេទ្យជ៍យជំនះ។

មធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្នដើម្បីចាត់ការតាមនិតិវិធី។ករណីនេះ បណ្តាលឲ្យរងរបួសធ្ងន់០១នាក់ប្រុស ខូចខាតធ្ងន់ម៉ូតូ០១គ្រឿងរថយន្ត២គ្រឿង និងបង្គោលភ្លើងបំភ្លឺផ្លូវ។ មូលហេតុមកពី អ្នកបើកបររថយន្តម៉ាក Mercedes-Benz C220 វ៉ាខ្វះការប្រុងប្រយ័ត្ន៕ ដោយ៖ (សុខសាន្ត)


ផ្ដល់សិទ្ធិដោយ៖VD7News