
ខេត្តរតនគិរី ៖ ទំនៀមទំលាប់ប្រពៃណី ជនជាតិដើមភាគតិច (ទំពូន) នៅតែគោរពកេរ្តិ៍ដំណែលដូនតា រហូតដល់បច្ចុប្បន្ន។ ជាក់ស្តែងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង២រសៀល នៅចំណុចផ្លូវជាតិលេខ៧៨ ក្បែរជើងភ្នំយក្សឡោម ស្ថិតនៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង មានកម្មវិធីមួយ ដោយមានជនជាតិ ដើមភាគតិចទំពួន ប្រមាណ២០-៣០នាក់ មកជួបជុំគ្នា កាប់ក្របី១ក្បាល សែនអ្នកជំងឺ ដោយចោទថា ខ្មោចជនជាតិគ្រឹង ចង.កនៅទីនេះ អស់រយៈពេលជាង២០ឆ្នាំមកហើយនោះ ធ្វើអោយកូនប្រសារ និងតាមផ្តន្ទាធ្វើអោយកូនប្រសារប្រុស របស់គាត់ឆ្កួត និងឈឺរាំរៃ។

ទាក់ទិននឹងករណីខាងលើ ត្រូវបានស្ត្រីម្នាក់មានឈ្មោះ ថោង យ៉ាង អាយុ៤៩ឆ្នាំ ជនជាតិទំពួន ដែលមានប្តីឈ្មោះទីន ខាំបី អាយុ៦០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឡូន ឃុំទីងចាក់ ស្រុកបរកែវ ស្ត្រីរូបនោះបានអះអាងថា មូលហេតុដែលគាត់ធ្វើដំណើរ ពីស្រុកបរកែវ មកកាប់ក្របី១ក្បាលសែ ននៅចំណុចខាងលើគឺក្រុមគ្រួសារ របស់គាត់ ព្រមទាំងអ្នកភូមិ បានទៅរកគ្រូទាយ របស់ជនជាតិទំពួន បានមើលឃើញថាកូនប្រសាររបស់គាត់ មានឈ្មោះថោង វណ្ណា អាយុ១៩ឆ្នាំ ដែលយកកូនស្រីគាត់បង្កើតឈ្មោះ ថោង ទាម អាយុ១៨ឆ្នាំ បានរៀបការ អស់រយៈពេល៦ខែហើយ អ្នកស្រីបានបន្តទៀតថា គ្រូបានទាយថា កូនប្រសាររបស់គាត់ ត្រូវបានខ្មោចស្ត្រីម្នាក់ចង.ក នៅចំណុចសែនបានទៅធ្វើអោយកូនប្រសារ របស់គាត់ឆ្កួត តាំងពីអាយុ១៣ឆ្នាំ រហូតមកដល់បច្ចុប្បន្ន ពេលនេះគាត់ជាម្តាយក្មេក និងអ្នកភូមិបាននាំគ្នាធ្វើតាមប្រពៃណីជនជាតិទំពួន កាប់ក្របីឈ្មោលមួយក្បាល ដែលទិញគេតម្លៃ១លាន៦០ម៉ឺន ដើម្បីបង្គប់កិច្ចអោយកូនប្រសារគាត់ជា លោកស្រីបានបន្តទៀតថា ការសែនព្រេង នេះជាលើកទី២ហើយ លើកទី១អស់ជ្រូក២ក្បាល។

បច្ចុប្បន្ននេះ គាត់ជាគ្រួសារក្រីក្រមួយ ប្រកបមុខរបរស៊ីឈ្នួល ដកដំឡូងមី អោយអ្នកភូមិក្នុង១ហិកតា ១៥ម៉ឺនរៀល គាត់បានត្អូញត្អែលទៀតថា លុយដែលគាត់យកមកទិញ ក្រពីសែនពេលនេះ បានទៅខ្ចីលុយ AMK ខេត្តរតនគិរី ចំនួន២លានរៀល ធ្វើអោយគ្រួសាររបស់គាត់ ជីវភាពធ្លាក់ដុនដាបយ៉ាងខ្លាំង។ ដោយឡែក លោកមេកន្ទ្រៀងខ្មែរ ហៅថាអាចារ្យ ដែលមានឈ្មោះ ទើល ម៉ែល អាយុ៦៨ឆ្នាំ ជនជាតិទំពួនរស់នៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង បានអោយដឹងថា កម្មវិធីនេះ ជាអបីជំនឿរបស់បងប្អូនជនជាតិ ដើមភាគតិចទំពួន តាំងពីយូរលុងណាស់មកហើយ នៅពេលសែនគេហាមមិនអោយអ្នកជំងឺ មកជិតកន្លែងសែននោះទេ និងហាមបងប្អូនខ្មែរ ដែលមិនមែនជាជនជាតិទំពួន មកសួរសុខទុក្ខអ្នកជំងឺនោះឡើយ គាត់បានបន្តទៀតថា អ្នកជំងឺឈឺដូចជា ៖

ទី១ឆ្កួតរត់ចេញពីផ្ទះ ២-៣ថ្ងៃ ឫមួយប្រកាច់ជាញឹកញាប់ ទី២ ជំងឺដេកមិនឡើងពីកន្ទេល៣-៤ថ្ងៃ ហើយអ្នកជំងឺនេះតាំងពីអាយុ១៣ឆ្នាំរហូតមកដល់បច្ចុប្បន្ន ហើយបងប្អូនជនជាតិនាំគ្នាផឹកស្រាពាង។ ទោះជាយ៉ាងណា នេះគ្រាន់តែជាអបិយជំនឿរបស់បងប្អូនជនជាតិដើមភាគតិចប៉ុណ្ណោះ ដែលនូវរាល់មានអ្នកណាម្នាក់ឈឺថ្កាត់ ពួកគាត់តែងធ្វើកិច្ចសែនព្រេននេះ ដែលពួកគាត់ជឿថា ការសម្លាប់សត្វក្របី និង ផឹកស្រាពាង ដើម្បីសែននេះ បានធ្វើអោយអ្នកជម្អឺនៅក្នុងផ្ទះ ឬក្នុងភូមិឋានជាសះស្បើយ ពីរោគាពាធ៕ ដោយ ៖ ភួង ផុន

ផ្ដល់សិទ្ធិដោយ៖VD7News