Sponsor

អប្បិយជំនឿ៖ ​ពិធីបុណ្យ​ឆេង​ម៉េង​ ក៏​ជា​ពិធី​បុណ្យ​ប្រពៃណី​របស់​ជន​ជាតិ​ចិន​​មួយ​បន្ថែម​ទៀត​ផង​ដែរ​បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ពិធី​បុណ្យ​នេះ​ តែង​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ នៃ​ដើម​ខែ​មេសា វា​កៀក​ទៅ​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​របស់​ខ្មែរ​ដែរ ដោយ​ឡែក​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជាប់​សែស្រឡាយ​ចិន​​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​នេះ គឺ​ផ្ដោត​ទៅ​ការ​សែន​សង្កត់​ផ្នូរ​ដូន​តា​ដែល​បាន​ស្លាប់​​នា​ពេល​កន្លង​មក​។

យោង​តាម​លោក​គ្រូ​ចិន​សែ​ ចាំង ហាំង ឡុង​ បាន​ឲ្យ​ដឹង​ថា ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ដល់​គុណ​អ្នក​ស្លាប់​ ដែល​ត្រូវ​ជា​សាច់​ញាតិ​ ដូចជា​មាតា បិតា ជីដូន ជីតា ឬ​បង​ប្អូន​ ដែល​ពួក​គាត់​ទទួល​មរណភាព​ទៅ​ហើយ មិន​ថា​យូរ​ឬ​ឆាប់​នោះ​ទេ ​ដោយ​មាន​ការ​សែន​បាយ​សម្ល​ ត្រី​សាច់​ យ៉ាង​តិច​បំផុត​ ៨មុខ ដើម្បី​ឧទ្ទិស​ជូន​ដល់​វិញ្ញាណ​ខន្ធ​អ្នក​ទាំង​នោះ​ឲ្យ​មក​ទទួល​នូវ​ឥដ្ឋមនុញ្ញផល​ដែល​បង​ប្អូន​កូន​ចៅ​បាន​ធ្វើ​ជូន​។

ប៉ុន្តែ​សម្រាប់​ពិធីបុណ្យ​សែន​ឆេង​ម៉េង​ក្នុង​ឆ្នាំ​២០១៧ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ​  ចិន​សែ​ ចាំង ហាំងឡុង បាន​ឲ្យ​ដឹង​ថា អ្នក​កើត​ក្នុង​ឆ្នាំ​រកា និង​ឆ្នាំ​ថោះ ឆុង​ឆ្នាំ​មិន​សូវ​ល្អ​ទេ ដូច្នេះ​គួរ​រើស​ថ្ងៃ​ណា​មួយ​ សម្រាប់​​សែន​ ព្រោះ​បុណ្យ​នេះ​គេ​អាច​ធ្វើ​មុន​ ឬ​ក្រោយ​ថ្ងៃ​កំណត់​បាន​។

លោក​បន្ត​ថា​តាម​ជាក់​ស្ដែង​គេ​សែន​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ​ប៉ុន្តែ​សម្រាប់​អ្នក​មាន​រាសី​ឆុង អាច​ធ្វើ​នៅ​មុន​ថ្ងៃ​​នោះ​ក៏​បាន​។ ជាង​នេះ​ទៅ​ទៀត​ប្រភព​ដដែល​ក៏​បាន​ប្រាប់​ថា ​អ្នក​កើត​ក្នុង​ឆ្នាំ​ រកា និង​ថោះ​ នេះ​ គួរ​តម​បី​ចំណុច​ គឺ​

ទី១-​កុំ​សង់​ផ្ទះ​ដោយ​ផ្ទាល់ គឺ​អាច​ឲ្យ​ឪពុក​ម្ដាយ​ ឬ​បងប្អូន​ ឬ​ប្រពន្ធ​កូន​ អ្នក​ធ្វើ​ជំនួស​ទៅ

​ ទី២-កុំ​ទៅ​មើល​សាក​សព​ស្រស់ ដែល​ទើប​ស្លាប់ និង​ក្ដារមឈូស​ឲ្យ​សោះ

ទី៣-កុំ​ដើរ​ទៅ​ទិស​ខាង​កើត​ចំ​ពេក រាល់​ការ​ចេញ​ដំណើរ​ ដោយ​ធ្វើ​ដំណើរ​វាង​ហើយ ចាំ​ទៅ​ត្រង់​វិញ​។​

 ដើម្បី​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ដោយ​លោក​គ្រូ​ បាន​បញ្ជាក់​លម្អិត​​តែម្ដង​អំពី​បុណ្យ​ឆេង​ម៉េង និង​ត្រណម​ផ្សេង​ៗ​ក្នុង​ពិធី​បុណ្យ​នេះ​៖

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor