Sponsor

ខេត្តក្រចេះ ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់ម្នាក់ និង០៨នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉េ ចំណុះពីរតោន និងរថយន្តតាកូម៉ា។ហ៊ីយ៉ាន់ដាយតុការណ៍នេះកើតឡើងវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៧ខែមិនា ឆ្នាំ២០១៧ នៅកំណាត់ផ្លូវជាតិលេខ76Aក្រចេះមណ្ឌលគីរី ចន្លោះ ណុចគីឡូម៉ែត្រ115ស្ថិតក្នុងភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ។បើតាសម្តីសមត្ថិច្ចនគបាលបានអោយដឹងថារថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៍ខៀវពាក់ស្លាកលេខ កំពង់ចាម 3A0419បើកបរដោយឈ្មោះ អោក ហាក់ ភេទប្រុសអាយុ23ឆ្នាំរស់នៅភូមិព្រែកតាមូងស្រុកមេមត់ខេត្តត្បូងឃ្មុំរងរបួសធ្ងន់បញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្នួល រួមដំណើជាមួយមនុស្សបួននាក់ទៀត ទី1ឈ្មោះរស់ សុផា ភេទប្រុសអាយុ23ឆ្នាំរស់នៅភូមិរោងស្នោភូមិរមាហែក ឃុំរមាហែក ស្រុកស្វាយរៀងបានស្លាប់នៅកន្លែងកើតហេតុទី2ឈ្មោះអុក រទ្ធីភេទប្រុស អាយុ29ឆ្នាំមានទីលំនៅភូមិដក ព ឃុំទៀកស្រុកមេមត់ខេត្តត្បូងឃ្មុំរងរបួសស្រាលទី3ឈ្មោះញ៉ គង្គារភេទប្រុសអាយុ24ឆ្នាំទីលំនៅភូមិឃុំជាមួយគ្នារងរបួសស្រាលនឹងទី4ឈ្មោះរិន សិដ្ឋភេទប្រុសអាយុ27ឆ្នាំភូមិជំទប់ ឃុំរូង ស្រុកមេមត់ខេត្តត្បូងឃ្មុំរងរបួសស្រាល។

បានបុកនិងរថយន្តម៉ាកតាកូម៉ាពណ៍បៃតងចាស់ពាក់ស្លាកលេខ ភ្នំពេញ 2V-6120បើកបរដោយឈ្មោះគា សុភាភេទប្រុសអាយុ33ឆ្នាំមានទីលំនៅភូមិត្រពាំងហិត ឃុំដូនតឹងស្រុកកំចាយមាខេត្តព្រៃវែងរងរបួសធ្ងន់រួមដំណើនិងមនុស្សបីនាក់ទៀតទី1ឈ្មោះរ៉ា សុនីភេទប្រុស អាយុ29ឆ្នាំមានទីលំនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះរងរបួសធ្ងន់អ្នកទាំពីរបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្នួលទី2ឈ្មោះផល ស្រីល័ក្ខណ៍ភេទស្រីអាយុ21ឆ្នាំនឹងទី3ឈ្មោះហ៊ន ច្រិបភេទស្រីអាយុ35ឆ្នាំអ្នកទាំពីរមានទីលំនៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះរងរបួសស្រាលនិងវត្ថុតាងរថយន្តទាំពីគ្រឿងយកទរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្នួលរងចាំដោះស្រាយនៅពេលក្រោយ ។

រីឯសាកសពត្រូវបានសម្ថកិច្ចនគបាលប្រគល់ជូនក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ (ឆវន្ន័)

ផ្ដល់សិទ្ធិដោយ៖VD7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor