Sponsor

ខេត្តកណ្ដាល៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តបុកបង្គោលភ្លេីងវេលាម៉ោង២២និង៥០នាទី ថ្ងៃទី​២៩មិនា២០១៧ នេះ​ស្ថិតនៅលើផ្លូវជាតិលេខ២១B នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល។ រថយន្ត១គ្រឿង ម៉ាកលុចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1856 

បេីកបរដោយឈ្មោះ ភិន សុភ័ស្ត ហៅញ៉ាញ់ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករអគ្គីសនីស្រុកស្អាង ទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរមានគ្នា៤នាក់៖ទី១.ឈ្មោះ គង់ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអាជីវករ(លក់កាហ្វេ) ទីលំនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)។ទី២.ឈ្មោះ ស្រេង សេងហៀង ហៅមាន់ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរជាងថតរូប ទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)។ទី៣.ឈ្មោះ នាង បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់តាមផ្លូវពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ)។ទី៤.ឈ្មោះ ពៅ ធរ ភេទប្រុស អាយុ២៨ឆ្នាំទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្តាល រងរបួសស្រាល ត្រូវបានប្រពន្ធដឹកយកទៅផ្ទះភ្លាមៗ បើកបរក្នុងទិសដៅពីជើងមកត្បូង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយនឹងរបងផ្ទះប្រជាជនហើយបានជ្រុលទៅបុកបង្គោលភ្លើង២ដើមបណ្តាលឲ្យបង្គោលបាក់ រីឯរថយន្តក្រឡាប់។

ករណីនេះបណ្តាលឲ្យស្លាប់មនុស្ស៤នាក់ ប្រុសរងរបួសស្រាលម្នាក់ ប្រុស ខូចខាតរថយន្ត១គ្រឿងធ្ងន់ បាក់បង្គោលភ្លើង២ដើម និងរបងផ្ទះប្រជាពលរដ្ឋមួយចំនួន។-បច្ចុប្បន្នសពបានពិនិត្យរួចរាល់ហើយបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។ ចំណែកវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង។

មូលហេតុ បណ្តាលមកពីអ្នកបើកបរ បើកបររថយន្តក្នុងស្ថានភាព(ស្រវឹង)។ តាមប្រភពពីមិត្តភក្តិរបស់អ្នករងគ្រោះទាំងនោះបានបញ្ជាក់ថាពួកគេបានផឹកស៊ីនៅក្រុងតាខ្មៅ ដោយស្រវឹងស្រាយ៉ាងខ្លាំងទាំងអស់គ្នារួចក៏បេីកបររថយន្តត្រឡប់មកផ្ទះវិញលុះមកដល់ចំណុចខាងលេីក៏បានបុកនិងបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្តាលឲ្យកើតហេតុការណ៍គ្រោះថ្នាក់នេះកើតឡើង៕ ដោយ៖ (សុខសាន្ត​)

ផ្ដល់សិទ្ធិដោយ៖Vd7News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor