
ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់នាងក្រមុំម្នាក់ ដោយជនសង្ស័យ នឹងធានាថាឌុបជួនទៅផ្ទះ ក្រោយពីចេញពីកន្លែងបុណ្យកំសាន្តភូមិ បែរជាបែកគំនិតប៉ុនប៉ងចាប់នាងរំលោភ។ ករណីប៉ុនប៉ងរំលោភនេះដែរ បានកើតឡើង កាលពីវេលាម៉ោង ២៤:០០យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិ ព្រៃក្តី ឃុំ គគី ស្រុករមាសហែក ខេត្ត ស្វាយរៀង ។
បើ តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា នាង មានឈ្មោះ ទា ទិត្យ អាយុ១៨ឆ្នាំ មុនពេលកើតហេតុ រូបនាងបានទៅលេងបុណ្យកំសាន្តភូមិ នៅខាងត្បូងផ្ទះរបស់នាងចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិ តាសេក ឃុំគគី ស្រុករមាសហែក ឯបុរសជាជនសង្ស័យ ក៏បានទៅចូលរួមរាំលេងដែរ ក្រោយចប់កម្មវិធីនៅម៉ោង១២យប់ នារីរងគ្រោះក៏បានដើរត្រឡប់មកផ្ទះវីញ ហើយក៏បានជួបនិងបុរសជាជនសង្សូ័យជិះម៉ូតូមកពីក្រោយ ជនសង្ស័យបានបបួលនាង អោយជិះម៉ូតូជាមួយ ដោយធានាថា នឹងជួនទៅផ្ទះ។
ប្រភពខាងលើបានបន្តទៀតថា ៖ នៅពេលដែលរូបនាង ឡើងជិះម៉ូតូ ជាមួយបុរស ជាជនសង្ស័យនោះ បានដឹកនាងបង្ហួសផ្ទះ រហូតដល់ចុងភូមិ ដែលជាកន្លែងស្ងាត់ គ្មានមនុស្ស រួចក៏បានឈប់ម៉ូតូ ហើយចាប់ផ្តូលនាងទៅលើដី ហើយបានប៉ុនប៉ងរំលោភ តែត្រូវបាននាងរើបំរះរួចរត់មកផ្ទះវិញ។
លុះដល់ព្រឹកឡើង ក៏មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាល នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ត្រូវបាន កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគគី សហការណ៍ជាមួយ កំលាំអធិការស្រុករមាសហែក ធ្វើការឃាត់ខ្លួន ក្រោយទទួលបាន ពាក្យបណ្តឹងពីនារីរងគ្រោះ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ៖ ជនសង្ស័យខាងលើមាន ឈ្មោះ មាស ថុន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃក្តី ឃុំគគី ស្រុក រមាសហែក ខេត្តស្វាយរៀង ។
ហើយបច្ចប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កសាងសំណុំរឿង បញ្ជួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនិតិវិធី៕ ដោយ រីរះ ពៅ ស្វាយរៀង
ផ្ដល់សិទ្ធិដោយ៖VD7News