
ខេត្តបាត់ដំបង៖ បើជ្រុលធ្វើជាឪពុករបស់គេហើយ ហេតុអ្វីក៏ធ្វើនៅអំពើបែបសត្វធាតុយ៉ាងនេះ? ឪពុកបែបនេះមិនខុសអីពីសត្វតិរច្ឆាននោះទេ កាលពីម៉ោង០៩និង៣០នាទី ថ្ងៃទី២១មិនា២០១៧ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន ឪពុកចុងបានរំលោភកូនចុង«បានសម្រេច»។
កំលាំងអធិការនគរបាលស្រុកសង្កែបានទទួលពាក្យបណ្តឹងពីឈ្មោះប៉ិច ចន្ថា ភេទស្រីអាយុ៣២ឆ្នាំរស់នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង,ភ្លាមៗបានចុះឃាត់ខ្លួនបុរសជាឪពុកចុងម្នាក់យកមកសាកសួរនៅអធិការនគរបាល។
សមត្ថកិច្ចបានអោយដឹងថា ម្ដាយរបស់(កុមារីរងគ្រោះឈ្មោះ ស.ក.រ.ត.ន.ភេទស្រីអាយុ៩ឆ្នាំ) បានប្តឹងចោទប្រកាន់ឈ្មោះកង ឧត្តម (ហៅសារួន) ភេទប្រុសអាយុ៤៣ឆ្នាំ(ជាប្តីក្រោយ)ពីបទរួមភេទជាមួយអនិតិជនឈ្មោះ ស.ក.រ.ត.ន ត្រូវជា(កូនប្តីមុន)ប្រព្រឹត្តិហេតុកើតឡើងនៅថ្ងៃទី១៦មិនា២០១៧វេលាម៉ោង ០៤និង០០នាទីទៀបភ្លឺ។
ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២១មិនា២០១៧វេលាម៉ោង១៥និង១០នាទី។ករណីនេះកំលាំងសមត្ថកិច្ចកំពុងកសាងចំសំណុំរឿង និងជនសង្ស័យបញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ដោយ៖ (ឥទ្ធិពល)

ផ្ដល់សិទ្ធិដោយៈVD7News