
ទាហានរដ្ឋាភិបាល អីុរ៉ាក់ បានផ្អាកប្រតិបត្តិការរុលទៅមុខក្នុងសង្គ្រាមរំដោះទីតាំងចុងក្រោយរបស់ក្រុម ISIS នៅភាគខាងលិចទីក្រុង មូស៊ុល ក្រោយពីយន្តហោះ អាមេរិក និងយន្តហោះរដ្ឋាភិបាល អីុរ៉ាក់ ទម្លាក់គ្រាប់បែកទៅលើផ្ទះជនស៊ីវិល សម្លាប់ប្រជាជនស្លូតត្រង់រាប់រយនាក់ ដោយសារតែការចាញ់បញ្ឆោតរបស់ជីវពល ISIS ។
ជីវពល រដ្ឋឥស្លាម ឡើងលើងដំបូលផ្ទះប្រជាជនក្នុងទីក្រុងមូស៊ុលនៅពេលយន្តហោះ អាមេរិក ឬយន្តហោះ អីុរ៉ាក់ ទៅដល់ ដើម្បីបញ្ឆោតឲ្យយន្តហោះទម្លាក់គ្រាប់បែកលើផ្ទះជនស៊ីវិលបំណងធ្វើឲ្យចំនួនជនស៊ីវិលដែលស្លាប់ក្នុងសង្គ្រាមកើនឡើងខ្ពស់ ដោយសង្ឃឹមថារដ្ឋាភិបាលអ៊ីរ៉ាក់នឹងបន្ធូរបន្ថយប្រតិបត្តិការវាយប្រហាររំដោះទីតាំងដែលនៅសល់តែមួយរបស់ក្រុមជីហាត គឺសង្កាត់មូស៊ុលចាស់នៅភាគខាងលិចទីក្រុងមូស៊ុល ។
ទីបំផុតការទម្លាក់គ្រាប់បែកពីយន្តហោះបានសម្លាប់ជនស៊ីវិលយ៉ាងតិច ២០០ នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បង្ខំឲ្យរដ្ឋាភិបាល អីុរ៉ាក់ ត្រូវតែផ្អាកការប្រើប្រាស់កាំភ្លើងធំ និងផ្អាកប្រតិបត្តិការតាមអាកាសមួយរយៈពេល ដើម្បីរៀបចំយុទ្ធសាស្ត្រឡើងវិញ ។ ប្រភពៈ telegraph
ផ្ដល់សិទ្ធិដោយ៖KQUBE