
ខេត្តក្រចេះ ៖ មនុស្សចាស់ក្មេងប្រុសស្រី១២នាក់ សង្ស័យពុលបង្អែម បាននាំគ្នារត់ចូលពេទ្យគ្រប់ៗគ្នា បន្ទាប់ពីញាំបង្អែមរួច មានអាការ: :ចុកពោះ ក្អួតចង្អោល កាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង ០៩:០០ នាទី នៅចំណុចភូមិ ត្រពាំងលាក់ ឃុំ ស្នួល ស្រុក ស្នួល ខេត្ត ក្រចេះ ។
ជនរងគ្រោះទាំង១២ នាក់៖ ០១ /ឈ្មោះ ហ៊ាន ធាន ភេទ ប្រុស អាយុ ៤២ ឆ្នាំ ( ចាស់) ០២ /ឈ្មោះ ធាន គន្ធី ភេទ ស្រី អាយុ ២១ ឆ្នាំ (ចាស់) ០៣ /ឈ្មោះ ភេត ទូច ភេទ ស្រី អាយុ ២៤ ឆ្នាំ (ចាស់) ០៤ /ឈ្មោះ ធាន ណាគ្រី ភេទ ស្រី អាយុ ១៧ ឆ្នាំ(ចាស់) ០៥ /ឈ្មោះ ហ៊ាន សាវៀន ភេទ ស្រី អាយុ ៣៧ ឆ្នាំ(ចាស់)។
០៦ /ឈ្មោះ សំប៊ីន ធា ភេទ ស្រី អាយុ ៤០ ឆ្នាំ(ចាស់) ០៧ /ឈ្មោះ អេត សំអន ភេទ ប្រុស អាយុ ១៤ ឆ្នាំ(ក្មេង) ០៨ /ឈ្មោះ អេត ស្រីអីន ភេទ ស្រី អាយុ ០៨ ឆ្នាំ(ក្មេង) ០៩ /ឈ្មោះ អេត សំអូន ភេទ ប្រុស អាយុ ០៨ ឆ្នាំ(ក្មេង) ១០ /ឈ្មោះ អេត ស្រីវ៉ាន់ ភេទ ស្រី អាយុ ០៦ ឆ្នាំ(ក្មេង) ១១ /ឈ្មោះ ធាន ដានី ភេទ ស្រី អាយុ ០៩ ឆ្នាំ(ក្មេង) ១២ /ឈ្មោះ ទិត្យ ពិសី ភេទ ប្រុស អាយុ ០៤ ឆ្នាំ(ក្មេង) អ្នកទាំងអស់រស់នៅភូមិ ត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពប្រាប់ថា នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោងប្រហែល ១៨និង០០នាទី ឈ្មោះ ធាន គន្ធី បានទៅហូបបង្អែម នៅចំនុចផ្សារស្នួល និងបានមកទិញបង្អែមសៀម ចំនួន០៦កែវ យកទៅចែកបងប្អូនហូបនៅនឹងផ្ទះ ពេលហូបរួច ហើយក៏មានអាការ: ចុកពោះ ក្អួតចង្អោល ហើយក៏នាំគ្នាទៅសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្នួល។ បច្ចុប្បន្នអ្នករងគ្រោះទាំងអស់ខាងលើ មានស្ថានភាពធូរស្រាល ទាំងអស់គ្នា វិញហើយ៕ ដោយ ឆវ័ន្ន



ផ្ដល់សិទ្ធិដោយ៖VD7News