
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនកំពុងតែពិចារណា លើការបោះជំហានដើរចេញពីគោលជំហរសន្តិភាពរបស់ខ្លួន ដោយបានចាត់វិធានការថ្មី ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងមីស៊ីលពីសំណាក់កូរ៉េខាងជើង តាមរយៈការប្រើសមត្ថភាពយោធាវាយប្រហារតបវិញ។
អតីតរដ្ឋមន្ត្រីការពារជាតិ លោក Tsunori Onodera លើកឡើងថា "វិធានការថ្មីដើម្បីទប់ស្កាត់ឥទ្ធិពលអាក្រក់ទីក្រុង ព្យុងយ៉ាង ដែលប្រុងនឹងបាញ់សាកល្បងមីស៊ីលលើទី៦របស់ខ្លួន មកកាន់សមុទ្រជប៉ុននោះ យើងនឹងប្រើកម្លាំងយោធាផ្ទាល់ចុះទៅបង្ក្រាប និងវាយប្រហារតបវិញភ្លាមៗ ប្រសិនបើហ៊ានផ្គើនបង្ករឿងបែបនេះតទៅទៀត ម្យ៉ាងទៀតនឹងជំរុញឲ្យមានពន្លឿនលើការដំឡើងប្រពន្ធការពារមីស៊ីល THAAD អាមេរិក នៅកូរ៉េខាងត្បូង"។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីអិនអិន បានឲ្យដឹងថា លោក Hiroshi Imazu ជាប្រធានគណៈកម្មការស្រាវជ្រាវ ស្ដីអំពីសន្តិសុខសម្រាប់គណបក្សប្រជាធិបតេយ្យសេរី និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Tsunori Onodera ទើបតែបានពិភាក្សាគ្នាលើវិធានការនេះ និងបានប្រគល់ឲ្យទៅនាយករដ្ឋមន្ត្រីលោក ស៊ិនហ្សូ អាបេ រួចរាល់ហើយ៕



ផ្ដល់សិទ្ធិដោយ៖KQUBE