Sponsor

រដ្ឋ ​កូចារ៉ាត់​ (Gujarat)​ គាគ​ខាង​លិច​ប្រទេស ​ឥណ្ឌា ​បាន​អនុម័ត​ច្បាប់​ថ្មី​ ដែ​ល​តម្រូវ​ឲ្យ​កាត់​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នូវ​ជន​ណា​ដែល​បាន​សម្លាប់​សត្វ​គោ ។​ ច្បាប់​ថ្មី​នេះ​ ចាប់ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​សៅរ៍​ ទី ​៣១ ​ខែ ​មិនា​ នេះ​តទៅ ។​

តាម​រយៈ​វិសោធនកម្ម​ច្បាប់​ការ​ពារ​សត្វ​ អ្នក​ដែល​ជួញ​ដូរ​សាច់​គោ​ និង​មាន​ទោស​ជាប់​គុក​ ១០​ ឆ្នាំ ។​ ចំណែក​រដ្ឋ​ភាគ​ច្រើន​ក្នុង​ប្រទេស​ ឥណ្ឌា​ ក៏​មាន​ច្បាប់​ហាម​ប្រាម​សម្លាប់​សត្វ​គោ​ផង​ដែរ​ ព្រោះ​គោ​គឺ​ជា​សត្វ​ពិសិដ្ឋ​សម្រាប់​អ្នក​កាន់​សាសនា​ ហ៊ីនដូ ​ដែល​ជា​សាសនា​ប្រជាជន​ឥណ្ឌា​ភាគ​ច្រើន​គោរព ។​

រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ ​កូចារ៉ាត់ ​និយាយ​ថា​ គោ​គឺជា​និម្មិត​សញ្ញា​របស់​វប្បធម៌​ ឥណ្ឌា ​ហើយ​វិសោធនកម្ម​ច្បាប់​នេះ​ធ្វើឡើង​ក្រោយ​ពី​បាន​ពិភាក្សា​យោបល់​ពី​ប្រជាជន ។​ ទោះ​យ៉ាង​ណា ​រដ្ឋ ​កូចារ៉ាត់ ​មាន​ច្បាប់​ដាក់​ទោស​ធ្ងន់ធ្ងរ​បំផុត​ជាង​រដ្ឋ​ដទៃ​ទៀត​សម្រាប់​ករណី​សម្លាប់​សត្វ​គោ ។ ​ក្រៅ​ពី​ជាប់​ពន្ធនាគារ​ ជន​ល្មើស​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​​ប្រមាណ​ ៧៧១ ​ដុល្លារ​អាមេរិក ។​ 

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor