
ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍ សមត្ថកិច្ចស្រុកបាណន់ មានករណីកែច្នៃគ្រាប់ផាវបោកបំផ្ទុះ ជាគ្រាប់បែកច្នៃ កាលពីវេលាម៉ោង១៩.៣០នាទី ថ្ងៃទី១៥មីនា២០១៧ នៅត្រង់ចំណុចភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ មានករណីច្នៃ គ្រាប់បែក ចំនួន២គ្រាប់ បោកអស់១គ្រាប់ តែមិនបណ្តាលអោយ រងរបួសដល់អ្នកដ៍ទៃ ណាម្នាក់ឡើយ លុះដល់ម៉ោង២០:៣០នាទី ថ្ងៃទី១៧មីនា២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបាន ក្មេងៗប្រុសចំនួន៥នាក់ រួមមាន៖
ទី១.ឈ្មោះសំ.ចាន់រ៉ុង ហៅញ៉ាញ់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន។
ទី២.ឈ្មោះ អុន នេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់។
ទី៣.ឈ្មោះលៀប ផានុន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិនឹងឃុំតាគ្រាម ស្រុកបាណន់។
ទី៤.ឈ្មោះអ៊ន.សុភាព ហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិនឹងឃុំតាគ្រាម ស្រុកបាណន់។
ទី៥.ឈ្មោះមេត.ភារៈ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិនឹងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោកស្នងការរង ជេត វណ្ណន្នី បានបំភ្លឺតាមទូរស័ព្ទ នៅវេលាម៉ោង១៤.២០នាទី ថ្ងៃទី១៩ មីនា ២០១៧ នេះថា បន្ទាប់ពីលោកបានទទួលក្មេងទាំង៥នាក់ ក្នុងកែច្ឆៃគ្រាប់ផាវ បោកបំផ្ទុះ ជាគ្រាប់បែក បែបពាក់កណ្តាល ស្វ័យប្រវត្តិនេះ មកខាងព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត បានឃាត់ខ្លួន និងរៀបចំសំណុំឯកសារ ដើម្បីបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១៩ មីនា ប៉ុន្តែយោងទៅតាមសំណុំឯកសារ ស្រាវជ្រាវរបាយការណ៍ពាក់ព័ន្ធជុំវិញមិនទាន់ក្តាប់បានអស់ ទើបតុលាការបញ្ជា ឲ្យនាំជនសង្ស័យទាំង៥ ត្រឡប់ទៅស្នងការខេត្តវិញ ដើម្បីធ្វើការស្រាវជ្រាវជាបន្ត ទៀតដើម្បីរកប្រភពពាក់ព័ន្ធច្បាស់ការ ក្នុងករណីក្មេងទាំង៥ចេះច្ឆៃ គ្រាប់បែកបំផ្ទុះនេះមកផ្តន្ទាទោស តាមនីតិវិធី៕ ដោយ-ឥទ្ទិពល

ផ្ដល់សិទ្ធិដោយ ៖VD7News