Sponsor

ខេត្ត​ព្រះសីហនុ​៖ ​មេធាវី​មួយ​រូប​ឈ្មោះ​ ហេង ​ឫទ្ធី អាយុ ៣៦​ឆ្នាំ បាន​ដាក់​បណ្ដឹង​ដល់​សមត្ថកិច្ច​ ដើម្បី​ស្រាវជ្រាវ​រក​បុរស​ ដែល​ជន​សង្ស័យ​ម្នាក់ ដោយ​លោក​អះអាង​ថា បាន​វាយ​រូប​លោក​នៅ​ក្នុង​ខារ៉ាអូខេ ស៊ីធីហ្គោល ​កាល​ពី​វេលា​ម៉ោង​ជិត​១០​កន្លះ​យប់​មិញ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​មីនា ​ឆ្នាំ​២០១៧ និង​បាន​ភ្ជាប់​ដោយ​រូប​ភាព​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​មក​ជាមួយ​ផង​ដែរ​។

យោង​តាម​ពាក្យ​បណ្ដឹង​ដាក់​ជូន​នគរបាល​សង្កាត់​លេខ​៤​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​ក្នុង​ពេល​លោក​មេធាវី ហេង ​ឫទ្ធី កំពុង​ឡើង​ជណ្ដើរ​ទៅ​ជាន់​ខាង​លើ ​ចំ​ពេល​ចង្អៀត​មនុស្ស​ចេញ ចូល​ច្រើន​ ហើយ​ក៏​បាន​ប៉ះ​ជា​មួយ​បុរស​ម្នាក់​ដែល​កំពុង​ចុះ​មក​ក្រោម​វិញ ខណៈ​នោះ​បុរស​ជា​ជន​សង្ស័យ​បាន​ដាល់​ និង​ធាក់​រូប​លោក ​រួច​ក៏​ឡើង​ជិះ​រថយន្ត​ហ្វីហ្គោ​ចេញ​ពី​ខារ៉ាអូខេ​នោះ​តែម្ដង​៕

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor