Sponsor

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ចដោយមាន​ការ សម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះ​ឆែកឆេរ​ ហាង​មួយ​កន្លែង​កាលពី​យប់​ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧នេះ នៅចំណុចទីតាំង ម៉ាស្សា ដែលមាន​បង្កប់ សេវា​បម្រើ​ផ្លូវភេទ មួយកន្លែង យីហោ  ម៉ាស្សា៧៧៧៧ ស្ថិតនៅ​ផ្លូវ ២០១១ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ​។

ប្រភពបានអោយដឹងថា ការចុះ​បង្ក្រាប ជាក់ស្តែង​នេះ ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ និង​រំដោះ​ជនរងគ្រោះ ៤នាក់។ តាម​របាយការណ៍ របស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្នុងការ​ចុះបង្ក្រាប​នេះដែរ បាន​រកឃើញ​វត្ថុតាង​មួយចំនួន ដូចជា ស្រោមអនាម័យ​មិនទាន់​ប្រើ និង​ប្រើ​ហើយ មួយចំនួនធំ, សៀវភៅ​កត់ត្រា​បញ្ជី​មួយចំនួនផងដែរ៕ ដោយ៖ (សុវណ្ណ​)

ហាង​ម៉ាស្សា(៧៧៧៧)

ផ្ដល់សិទ្ធិដោយ៖VD7

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor